ថា Lamborghini Huracan ទៅថ្លៃ តែកាមេរ៉ាលើឡានថ្លៃជាងឡានទៅទៀត (មានវីដេអូ)
- 2018-07-10 10:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថា Lamborghini Huracan ទៅថ្លៃ តែកាមេរ៉ាលើឡានថ្លៃជាងឡានទៅទៀត (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីលើកមុន Sabay ធ្លាប់បានចុះផ្សាយម្ដងរួចមកហើយ ពីក្រុមផលិតវិដេអូមួយ មានឈ្មោះថា Incline Dynamic Outlet បានទិញរថយន្ត Lamborghini Huracan ដើម្បីបំពាក់កាមេរ៉ាថតវីដេអូរបស់ខ្លួន ហើយបានក្លាយទៅជាកាមេរ៉ាវីដេអូដែលមានល្បឿនលឿនជាងគេលើលោកទៀតផង។
HuraCam ជាឈ្មោះរបស់ប្រព័ន្ធកាមេរ៉ាថតវីដេអូនោះ ដែលវាត្រូវបានដាក់តាមប្រភេទរថយន្តរបស់វាតែម្ដង គឺ Lamborghini Huracan។ HuraCam ត្រូវបានតភ្ជាប់ជាមួយ Huracan ដើម្បីក្លាយជាកាមេរ៉ា ដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក។ តាមពិត Lamborghini Huracan អាចរត់ដល់ល្បឿន ៣២៣ គ.ម/ម៉ ឯណោះ ប៉ុន្តែដោយសារតែកាមេរ៉ាដ៏ធំ HuraCam ត្រូវបានដាក់នៅខាងមុខនោះ ល្បឿនអតិបរមារបស់វាធ្លាក់មកត្រឹម ២០១ គ.ម/ម៉។ យ៉ាងណាមិញ ល្បឿន ២០១ គ.ម/ម៉ នៅតែជាល្បឿនលឿនដាច់គេរបស់កាមេរ៉ាថតវីដេអូ ដែលធ្វើឲ្យ HuraCam សាកសមបំផុតសម្រាប់ការថតស្ពតរថយន្តប្រណាំងជាដើម។
HuraCam ត្រូវការមនុស្សចំនួន ២ នាក់ដើម្បីដំណើរការ ដោយម្នាក់ជាអ្នកបើក និងម្នាក់ទៀត ជាអ្នកបញ្ជាកាមេរ៉ាឲ្យចាប់យកវីដេអូ និងរូបភាពដែលចង់បានគ្រប់ប្លង់ទាំងអស់។ គ្រប់វីដេអូដែល HuraCam ផលិតមកមានភាពនឹងល្អ ទោះបីជាវាបើកក្នុងល្បឿនដ៏លឿនបែបនេះក៏ដោយ ដោយសារតែជើងរក្សាលំនឹងដ៏ល្អរបស់វា ដែលអាចទប់ទម្ងន់ និងល្បឿនខ្យល់បានយ៉ាងប្រសើរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ តម្លៃដែលគេហ៊ានចំណាយដើម្បីទិញរថយន្តនោះមកតដាក់កាមេរ៉ាថតវីដេអូ តែអ្នកអាចមិនដឹងថាកាមេរ៉ាបំពាក់លើរថយន្តនោះ មានតម្លៃថ្លៃខ្លាំងប៉ុណ្ណាឡើយ។ Lamborghini Huracan មានតម្លៃប្រហែល ២០០ ០០០ដុល្លារ នៅទីផ្សារអាមេរិក ខណៈដែលប្រព័ន្ធកាមេរ៉ា HuraCam ដែលបំពាក់លើរថយន្តនោះមានតម្លៃជាង ៥០០ ០០០ ដុលា្លរ ឯណោះ ថ្លៃជាង Huracan ពីរដងកន្លះ។
ចុចអាន៖