Lamborghini តម្លៃ​ ២០ ម៉ឺន​ដុល្លារ​នេះ​ ជា​កាមេរ៉ា​រត់​លឿន​ជាង​គេ​ក្នុង​លោក

  • 2018-04-29 03:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Lamborgihin Huracan មួយ​គ្រឿង​ ត្រូវ​បាន​ក្រុម​​ថត​មួយ​ក្រុម​ យក​ច្នៃ​​ដើម្បី​បំពាក់​​កាមេរ៉ា​នៅ​ផ្នែក​ខាង​មុខ​ ដែល​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​កាមេរ៉ា​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

អំឡុង​ពេល​ថត​ខ្សែភាពយន្ត​ជា​ស៊េរី​មាន​ចំណង​ជើង​ថា​ The Deadliest Catch ​ក្រុម​ Incline Dynamic Outlet បាន​គិត​ថា​ថា​ ពួក​គេ​​ប្រហែល​ត្រូវ​ការ​កាមេរ៉ា​​ដែល​អាច​រត់​លឿន​ជាង​អ្វី​ដែល​ពួក​គេ​កំពុង​មាន​ ។

ក្រោយ​ពី​បាន​សាក​ល្បង​ជា​មួយ​រថយន្ត​ Audi R8 និង​រថយន្ត​ស្ព័រ​ដទៃ​ទៀត ចុង​ក្រោយ​ពួក​គេ​ក៏​សម្រេច​ជ្រើស​យក​រថយន្ត​ Lamborghini Huracan។ ការ​​ច្នៃ​រថយន្ត Huracan ​ដាក់​ជា​មួយ​កាមេរ៉ា​ ត្រូវ​ចំណាយ​ពេល​រាប់​ខែ និង​ចាយ​អស់​ប្រមាណ​ ៥០០ ០០០ ដុល្លារ​​ឯណោះ។

ជា​លទ្ធផល​ក្រុម​ថត​ខាង​លើ​ អាច​ទទួល​បាន​នូវ​​រថយន្ត​កាមេរ៉ា​ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា​ Huracam ដែល​មាន​កម្លាំង​ជាង ៦០០ សេះ ម៉ាស៊ីន​ចំណុះ​ ៥,២ លីត្រ ​មាន​​ស៊ីឡាំង ១០ និង​មាន​ល្បឿន​អតិបរមា​ ៣២៣ គ.ម/ម៉។ វា​ជា​រថយន្ត​កាមេរ៉ា​ដែល​លឿន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ៕ ​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី