សម្រង់​សំដី​ល្បីល្បាញ​ចំនួន ៣ របស់​បុរស​នៅ​ពី​ក្រោយ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​សិង្ហបុរី

  • 2018-07-12 11:49:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Lee Kuan Yew (កើត​ថ្ងៃ​ទី ១៦ កញ្ញា ១៩២៣-ស្លាប់​ថ្ងៃ​ទី ២៣ មីនា ២០១៥) ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​សិង្ហបុរី​ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ ១៩៩០ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​បន្ត​មាន​ឥទ្ធិពល​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រទេស​មួយ​នេះ​រហូត​ដល់​ពេល​លោក​បាន​ទទួល​អនិច្ចកម្ម។ លោក​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​កោត​សរសើរ​ពី​ការ​ដឹកនាំ​របស់​លោក ដោយ​បាន​កែ​ប្រែ​ប្រទេស​សិង្ហបុរី​ពី​​ទឹក​ដី​កោះ​តូច​អតីត​អាណានិគម​មួយ​ឲ្យ​ក្លាយ​ជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏​រីក​ចម្រើន​បំផុត​ក្នុង​លោក។ ស្រប​តាម​ន័យ​នេះ អត្ថបទ​សូម​លើក​ឡើង​ពី​សម្រង់​សំដី​ដ៏​ល្បី​ល្បាញចំនួន ៣ ដែល​លោក​ធ្លាប់​បាន​ពោល កាល​ពី​លោក​នៅ​មាន​ជីវិត៖

១. “ជា​រឿយៗ ខ្ញុំ​តែង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​លូក​ដៃ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ជីវិត​ឯកជន​របស់​ប្រជាជន។ ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​ពិត។ បើ​ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង​ទេ យើង​ក៏​មិន​មែន​មាន​ស្ថានភាព​ដូច​សព្វថ្ងៃ​នេះ​នោះ​ទេ។ ខ្ញុំ​ហ៊ាន​និយាយ​ដោយ​មិន​មាន​ការ​ស្ដាយ​ក្រោយ​បន្តិច​សោះ​ឡើយ​ថា បើ​សិន​ជា​យើង​មិន​ជ្រៀតជ្រែក​ទេ យើង​ក៏​មិន​អាច​មាន​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​ដែរ។ យើង​នឹង​មិន​មាន​ស្ថាន​ភាព​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ឡើយ បើ​សិន​ជា​គ្មាន​ការ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ជីវិត​ឯកជន​មួយ​ចំនួន​របស់​ប្រជាជន ដូច​ជា ឈឺឆ្អាលថានរណា​គឺ​ជា​អ្នក​ជិត​ខាង​អ្នក, អ្នក​គួរ​រស់​នៅ​របៀប​ណា, អ្នក​បន្លឺ​សំឡេង​បាន​កម្រិត​ណា, អ្នក​គួរ​ខាក​ស្ដោះ​យ៉ាង​ម៉េច, ភាសា​អី​ដែល​អ្នក​ប្រើ។ យើង​សម្រេច​យក​អ្វី​ដែល​ត្រឹម​ត្រូវ។ យើងមិនប្រកាន់ទេ ថា​ប្រជាជន​គិត​យ៉ាងម៉េច​នោះ"។

២. “ភារកិច្ច​របស់​អ្នក​ដឹកនាំ​គឺ​ចាំ​បាច់​ត្រូវ​ផ្ដល់ ឬ​បង្កើត​នូវ​ក្របខ័ណ្ឌ​មួយ​ដ៏​ខ្លាំង សម្រាប់​ពួក​គេ​ខ្លួន​ឯង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​អាច​រៀន​សូត្រ ខិត​ខំ​ធ្វើ​ការ ធ្វើ​ការ​បាន​សម្រេច និង​ផ្ដល់​រង្វាន់​ឲ្យ​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ។ ភារកិច្ច​នេះ​គឺ​ពិបាក​ណាស់​ក្នុង​ការ​សម្រេច"។

៣. “ប្រជាជាតិ​ដែល​អស្ចារ្យ​មិន​មែន​វាស់​តែ​លើទំហំ​ទឹកដីមួយ​មុខ​នោះ​ទេ។ ឆន្ទៈ ការ​រួប​រួម​គ្នា ការ​អត់ធន់ វិន័យ​របស់​ប្រជាជន ព្រម​ទាំង​មេ​ដឹកនាំ​ប្រកប​ដោយ​គុណភាព​របស់​ពួក​គេ​ទៅ​វិញទេ ដែល​ធានា​ថា​ប្រជាជាតិ​នោះ​ក្លាយ​ជា​ប្រជាជាតិមួយ​ប្រកប​ដោយ​កិត្តិយស​ចារ​ជា​ប្រវត្តិសាស្ត្រ"៕


ប្រភព៖ goodreads   ប្រែ​សម្រួល៖ ហ៊ីម រស្មី