ក្រូអាតប្រើ​ពេល​១២០​នាទីយក​ឈ្នះ​តោ​កំណាច​អង់គ្លេស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​​

  • 2018-07-11 20:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​កំណាច​អង់គ្លេស​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​ការ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ក្រូអាត​​ទាំង​តឹង​តែង​​បំផុត​ក្នុង​គ្រាប់​បាល់​()។

នៅ​វគ្គ​ទី​១​ អង់គ្លេស​​បាន​ប្រើ​ពេល​ត្រឹម​តែ​៥​នាទី​ប៉ុណ្ណោះ​ដើម្បី​បំបែក​ពងមាន់​របស់​​ក្រូអាត​ដោយ​ការ​ទាត់​បាល់​ពិន័យ​ហ្វ្រីឃឃីក​របស់​កីឡាករ​ Kieran Trippier បន្ទាប់​ពី​ខ្សែ​ការពារ​របស់​ក្រូអាត​បង្ក​កំហុស​លើ​ខ្សែ​បម្រើ​ Lingard។ បន្ទាប់​ពី​គូ​ប្រកួត​នាំ​មុខ ក្រូអាត​បាន​ព្យាយាម​សម្រុក​មួយ​ៗ​​ និង​បង្កើត​ឱកាស​មួយ​លើក​ជា​ពីរ​លើក​តែ​មិន​បាន​សម្រេច​ ខណៈ​អង់គ្លេស​​ប្រឹង​ការពារ​វាយ​បក​រហូត​ចប់​វគ្គ​ទី​មួយ។

នៅ​វគ្គ​ទី​ពីរ​ ក្រូអាត​បាន​បន្ត​ដាក់​សម្ពាធ​លើ​អង់គ្លេស​​ដើម្បី​ព្យាយាម​​រក​គ្រាប់​បាល់​តាម​ស្មើ។ ចំពោះ​ការ​វាយ​សម្រុក​មើល​ឃើញ​ថា ក្រូអាត​លេង​ដោយ​បច្ចេកទេស​ និង​សន្សឹម​ៗ​ឆ្ពោះ​ទៅ​មុខ​ទី​របស់​​អង់គ្លេស។ ក្តី​រំភើប​រីក​រាយ​របស់​ក្រូអាត​បាន​​កើត​​ឡើង​នៅ​ពេល​ Ivan Perisic តែត​ចូល​ទី​បាន​សម្រេច​​តាម​រយៈ​Sime Vrsaljko ជា​អ្នក​លើក​បាល់​ដើម្បី​តាម​ស្មើ​ ១-១​នៅ​នាទី​៦៨។ បន្ទាប់​ពី​តាម​ស្មើ​ហើយ ក្រូអាត​បាន​ធ្វើ​ឲ្យ​អង់គ្លេស​ព្រលឹង​ចុង​សក់​​តាម​រយៈ​ការ​វាយ​សម្រុក​ និង​ទទួល​ឱកាស​មាស​ស៊ុត​ ប៉ុន្តែ​បាល់​ទៅ​បុក​របាទី។

ការ​តែត​ចូល​ទី​របស់​កីឡាករ Ivan Perisic

អត្ថបទ៖ ជាន ចាន់រ៉ា