ចេញរូប Render ផ្លូវការរបស់ Note9 ពិតជាដូច Note8 ខ្លាំង
- 2018-07-12 04:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញរូប Render ផ្លូវការរបស់ Note9 ពិតជាដូច Note8 ខ្លាំង
ចន្លោះមិនឃើញ
សារព័ត៌មាន Android Headlines បានបង្ហាញចេញរូបភាពមួយសន្លឹកដែលអះអាងថាជារូបភាព Render ផ្នែកខាងមុខផ្លូវការដំបូងគេនៃ Galaxy Note9 ដែល Samsung នឹងប្រកាសចេញនៅថ្ងៃទី ៩ ខែសីហាខាងមុខ។
រូបភាពនេះបង្ហាញថាផ្នែកខាងមុខរបស់ Note9 និង Note8 គឺពិតជាដូចគ្នាបេះដាក់ សូម្បីតែគ្រាប់ចុច និង Sensor រួមទាំងកាមេរ៉ាមួយជួរខាងលើ។ ផ្អែកតាមការចេញផ្សាយកន្លងទៅ Galaxy Note9 មានមាត្រដ្ឋាន 161.9 x 76.3 x 8.8 ម.ម ចំណែក Note8 មានមាត្រដ្ឋាន 162.5 x 74.8 x 8.6 ម.ម។ នេះមានន័យថា Note9 ខ្លីជាង និងមានទទឹងធំជាង Note8 បន្តិច។
គេរំពឹងថា Note9 មានកាមេរ៉ាខាងក្រោយសមត្ថភាពខ្លាំងជាងមុន ដែលជាចំណុចធ្វើឲ្យវាលេចធ្លោជាង Note8។ បន្ថែមពីនេះ Note9 ក៏នឹងប្រើបន្ទះឈីបស៊េរីថ្មី រួមទាំងប៊ិច S-Pen ដែលពិសេសជាងមុន៕