អបអរសាទរ​ សម្ដេច ហ៊ុន សែន ផ្ដល់ថវិកា១ម៉ឺនដុល្លារដល់ ចាន់ សម័យ

  • 2018-07-12 05:21:15
  • ចំនួនមតិ

ចន្លោះមិនឃើញ

អបអរសាទរ​ដល់​តារា​ចម្រៀង​ ចាន់ សម័យ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​ថវិកា​ ១ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​​​សាង​សង់ផ្ទះ​ថ្មី​​មួយ​​ខ្នង​ រស់​នៅ​ឲ្យ​បាន​សមរម្យ​ តាម​រយៈ​លោក ហេង ឡុង ប្រធានសមា​គ​ម​​សិល្បៈស្ម័គ្រចិត្តជួយសង្គម។

បើ​តាម​​កញ្ញា​ លឹម សុនា ភ្នាក់​ងារ​ព័ត៌មាន​ដែល​កំពុង​មាន​វត្ត​មាន​នៅ​ផ្ទះ​​ជួល​លោក ចាន់ សម័យ ឲ្យ​ដឹង​ថា ក្រៅ​ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជួយ​ជា​ថវិកា​១​ម៉ឺន​ដុល្លារ​ ក៏​មាន​សិល្បករ​ សិល្ប​ការិនី​មួយ​ចំនួន​​ទៀត​ដែរ។

ចំណែក​ឯ​ដី​ដែល​តារាចម្រៀង ចាន់ សម័យ គ្រោង​​នឹង​សាង​សង់​ផ្ទះ​នោះ​ ស្ថិត​នៅ​ខាង​លិច​កប់​ស្រូវ​​ ចូល​តាម​ច្រក​ទ្វា​វត្ត​ឃ្នាប​ ចម្ងាយ​ប្រមាណ​ ៣គីឡូម៉ែត្រ ទំហំ​ ៥គុណ​ ២០។ តែ​មិន​ទាន់​ដឹង​​ច្បាស់​ថា​ម្ចាស់​បទ​"មិន​ស្រឡាញ់​អូន​មិន​បាន" ​ជ្រើស​រើស​យក​ទីតាំង​ណា​មួយ​ដើម្បី​សាង​សង់​ផ្ទះ​នោះ​ទេ ព្រោះ​នៅ​ពេល​នេះ​ ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយ​ដី​មួយ​ឡូត៍​នៅ​ផ្លូវ​ជាតិ​លេខ៣។​

តារាចម្រៀង ចាន់ សម័យ បានធ្លាក់ខ្លួនដុនដាប ដល់ថ្នាក់នៅផ្ទះជួល ដើរស្ទូចត្រីយកមកចញ្ចឹមក្រពះ ព្រោះរបររកស៊ីបរាជ័យ ត្រូវចោរឆក់កាបូប និងមានជំងឺរបេងឆ្អឹង មិនអាចចេញច្រៀងបានដូចមុន៕

ចុចអាន៖ខេមរៈ សិរីមន្ត​ ផ្តល់ទឹកប្រាក់ឲ្យ ចាន់ សម័យ​ ១ពាន់​ដុល្លារ

​​


អត្ថបទ៖ ឆុង ស៊ីណាន