ខាត់ ជេមស៍ ត្រូវ​គេ Hack គណនី​ហ្វេសប៊ុក ដើរ​ខ្ចី​លុយ​គេ​ពេញ​ទឹក​ពេញ​ដី

  • 2018-07-13 05:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនីហ្វេសប៊ុក​របស់​តារា​ចម្រៀង ខាន់ ជេមស៍ ត្រូវ​បាន​គេ Hack យក​ទៅ​ប្រើ​ប្រាស់ ដោយ​ចេញ​សារ​ សុំខ្ចី​លុយ​មិត្ត​ភក្តិ​ព្រោងព្រាត។ ក្នុង​សារ​ដែល​គណនី​ហ្វេស​ប៊ុក​តារា​ចម្រៀង ខាន់ ជេមស៍ បាន​ផ្ញើ​​ទៅ​មិត្ត​ភក្តិ​ជា​ច្រើន​នាក់​នោះ ដាក់​ថា "មាន​លុយ​អត់ វេរ​ឲ្យ 500$ សិន​មក ល្ងាច​តិច​វេរ​ឲ្យ​វិញ"។

សារ​សុំ​ខ្ចី​លុយ​នេះ​បាន​ផ្ញើ​ទៅ​ប្រអប់​សារ​របស់​មិត្ត​ភក្តិ​ជា​ច្រើន​នាក់ បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង និង​មាន​អ្នក​ខ្លះ​ឆាត ឬ​ទូរស័ព្ទ​ទៅ​តារា​ចម្រៀង​ខាង​លើ​ តើជាការពិតឬទ?

បញ្ហា​នេះ តារា​ចម្រៀង ខាន់ ជេមស៍ បាន​បញ្ជាក់​ថា សូម​មិត្ត​ភក្តិ​របស់​លោក និង​មិត្ត​សិល្បករ​ដែល​បាន​ឃើញ​សារ​នេះ ដាច់​ខាត​កុំ​វេរ​លុយ​ទៅ​ឲ្យ​សោះ ព្រោះ​មាន​ជន​អានាមិក Hack គណនី​លោក​តាំង​ពី​ល្ងាច​មិញ​ម្ល៉េះ។

អត្ថបទ៖ ដេត ធន្នី