ទម្រង់រន្ធផ្ចិត អាចប្រាប់ពីចរិត និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ

  • 2018-07-13 06:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សយើង​ម្នាក់​ៗ ​កើត​មក​មាន​ទម្រង់​រន្ធ​ផ្ចិត​ខុស​គ្នា​ ខ្លះ​លៀន​ចេញ​មក​ក្រៅ​ ខ្លះ​ក្រហូង​ជ្រៅ​ ខ្លះ​ទម្រង់​ដេក​ ខ្លះ​ទៀត​ទម្រង់​ឈ​រជា​ដើម។​ អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ គឺ​ទម្រង់​ផ្ចិត​នោះ​អាច​ប្រាប់​បាន​ពី​អត្តចរិត​របស់​អ្នក​បាន​ទៀត​ផង។​ តើ​នៅ​ក្នុង​រូប​ខាង​ក្រោម​មួយ​ណា​ជា​ទម្រង់​ផ្ចិត​របស់​អ្នក​?

១.​ ផ្ចិត​រាង​លៀន​

ចំពោះ​អ្នក​ដែល​មាន​រន្ធ​ផ្ចិត​លៀន​ ជា​មនុស្ស​ដែល​រឹង​មាំ​។​ ប៉ុន្តែ​ជា​រឿយ​ៗ​អ្នក​រឹងរូស​មិន​ងាយ​ចុះ​ញម​នឹង​អ្នក​ណា​ឡើយ។​ អ្នក​ជា​មនុស្ស​ដែល​ជឿ​ជាក់​លើ​ខ្លួន​ឯង​ និង​ធ្វើ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​ ជា​ជាង​ស្ដាប់​តាម​សម្ដី​អ្នក​ដទៃ​។​ អ្នក​ម៉ត់ចត់​ ហើយ​ចេះ​គិត​គូរ​គ្រប់​សព្វ​មុន​​ធ្វើ​ការ​សម្រេច​ចិត្ត​។​ ចំណុច​នេះ​ហើយ​ទើប​រាល់​ពេល​ អ្នក​តែង​តែ​ប្រយ័ត្ន​មុន​​មាន​ទំនាក់​ទំនង​ស្នេហា​ជា​​មួយ​បុរស​ណា​ម្នាក់។​ តែ​បើ​បាន​ជួប​ស្នេហ៍​ពិត​ហើយ​អ្នក​នឹង​ស្រលាញ់​ ហើយ​រួមរស់​ជា​មួយ​គ្នា​អស់​មួយ​ជីវិត។​

២.​ ផ្ចិត​ប្រហោង​ជ្រៅ

អ្នក​ដែល​មាន​រន្ធ​ផ្ចិត​បែប​នេះ​ជា​ប្រភេទ​មនុស្ស​ចិត្ត​ល្អ​ តែង​តែ​ជួយ​គេ​ឯង​ ហើយ​មិន​ដែល​រំពឹង​ផល​តប​ស្នង​ទេ។​ មនុស្ស​នេះ​​ធ្លាប់​ជួប​ការ​លំបាក​ក្នុង​ឆាក​ជីវិត​ ទើប​ប្រឹង​ប្រែង​តស៊ូ​ និង​​យល់​ពី​ទុក​លំបាក​មនុស្ស​ជុំ​វិញ​ខ្លួន​ដែល​ជួប​ការ​លំបាក។​ ដោយ​សារ​បែបនេះ ​ទើប​មនុស្ស​នេះ​ទៅ​ណា​ក៏​ដោយ​ក៏​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន។ ម៉្យាង​ទៀត​មនុស្ស​នេះ​មិន​ព្រម​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ដើម្បី​អ្នក​ដទៃ​នោះ​ទេ។​

៣.​ ផ្ចិត​ទម្រង់​ឈរ​ហើយ​ជិត​

អ្នក​មាន​ទម្រង់​ផ្ចិត​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ពូ​កែ​សង្កេត​ និង​មាន​បទ​ពិសោធ​ជីវិត​ច្រើន។​ មនុស្ស​នេះ​អាច​មើល​ធ្លុះ​ពី​អត្ត​ចរិត​មនុស្ស​ម្នាក់​ទៀត​ ហើយ​វាយ​តម្លៃ​ថា​ មាន​ចរិត​ពិសពុល​ ឬ​អត់។​ មនុស្ស​នេះ​ប្រកាន់​សច្ចៈ​ និង​មិន​ចេះ​ចុះ​ញ៉ម​ជា​មួយ​មនុស្ស​ខូច​ឡើយ។​ តែ​អ្នក​ជា​មនុស្ស​អាថ៌​កំបាំង​បន្តិច​ និង​ចែក​រំលែក​តែ​ជា​មួយ​អ្នក​ជិត​ស្និទ្ធ​ប៉ុន្មាន​អ្នក​ប៉ុណ្ណោះ។​

៤.​ ប្រហោង​បញ្ឈរ​

ផ្ទុយ​ទាំង​ស្រុង​ពី​លេខ​៣​ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​សង្កេត​ និង​វាយ​តម្លៃ​មនុស្ស​ទេ។​ មនុស្ស​នេះ​ស្លូត​ត្រង់​ និង​រាប់​អាន​គេ​ដោយ​ចិត្ត​ស្មោះ​ ហើយ​តែង​តែ​ត្រូវ​បាន​គេ​ចាក់​ពី​ក្រោយ​វិញ​ជា​រឿយៗ។​ ដោយសារ​តែ​មិន​ចេះ​គុំកួន មនុស្ស​នេះ​រស់​នៅ​ក្នុង​ភាព​វិជ្ជមាន​រហូត។

៥.​ ផ្ចិត​លឹបជ្រៅ​ទៅ​ក្នុង​

មនុស្ស​បែប​នេះ​ គឺ​មាន​ចរិត​ងាយ​ប្រតិកម្ម​ខ្លាំង​។ ការងារ​ គឺជា​ជីវិត​របស់​អ្នក​ តែ​អ្នក​គ្មាន​ចិត្ត​អំណត់​ទេ​ពេល​ធ្វើ​រឿង​អ្វី​មួយ​។​ ដោយ​សារ​តែ​មាន​អារម្មណ៍​ងាយ​ប្រតិកម្ម​ដូច្នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​ទន់​ជ្រាយ​ និង​ឆាប់​ឈឺ​ចាប់​ពេល​ជួប​បញ្ហា។​ អ្នក​គិត​ច្រើន​ហួស​ ហើយ​គិត​រឿង​តូច​សោះ​ឲ្យ​ទៅ​ជា​​រឿង​ធំ។

៦.​ ផ្ចិត​ទម្រង់​ដូច​គ្រាប់​ភ្នែក

អ្នក​ជា​មនុស្ស​ប្រយ័ត្ន​ប្រយែង​បំផុត​ ហើយ​ជា​មនុស្ស​​ដែល​បត់​បែន​ឆាប់​រហ័ស​ផង​ដែរ។​ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ​ អ្នក​ដោះ​ស្រាយ​បាន​ជា​និច្ច​។​ អ្នក​ក៏​ទុក​ចិត្ត​មនុស្ស​ដែល​ស្និទ្ធ​នឹង​អ្នក​ ២-៣​ អ្នក​ប៉ុណ្ណោះ។​ អ្នក​ដាក់​កំណត់​ខ្លួន​ឯង​ថា​នឹង​ធ្វើ​ដាក់​អ្នក​ដទៃ​ឲ្យ​ដូច​អ្វី​ដែល​គេ​ធ្វើ​មក​លើ​អ្នក​៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ Pencharm