ទីបំផុត! ថៃ បញ្ចេញវីដេអូក្មេងថៃទាំង១៣ នៅមន្ទីរពេទ្យ ក្រោយចេញពីរូងភ្នំថាំហ្លួង (មានវីដេអូ)

  • 2018-07-13 06:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​ថៃ កាល​ពី​ថ្ងៃ​ទី​១១ ​កក្កដា​ម្សិល​មិញ បាន​បញ្ចេញ​នូវ​វីដេអូ​ដំបូង​បង្អស់​របស់​ក្មេងៗ​កីឡាករ​បាល់ទាត់​ថៃ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពួក​គេ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូងភ្នំ​ថាមលួង។

ក្មេង​ៗ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

ក្មេង​ប្រុស​ទាំង​នោះ ត្រូវ​បាន​មើល​ឃើញ​ថា មាន​សុខភាព​ល្អ​ប្រសើរ ព្រម​ទាំង​បាន​ធ្វើ​កាយ​វិការ​បញ្ជាក់​ពី​ភាព​វិជ្ជមាន។

យោង​តាម​ប្រធាន​មន្ទីរ​ពេទ្យ លោក​ Chaiwetch Thanapaisal បាន​បញ្ជាក់​ថា ក្មេង​ប្រុស​ទាំង​១២​នាក់​ និង​គ្រូ​បង្វឹក​ កំពុង​សម្រាក​ព្យាបាល​ និង​ទទួល​ថ្នាំ​ រួមទាំងការ​ថែទាំ​សុខភាព​រាងកាយ នៅ​ឯ​មន្ត្រី​ពេទ្យ​ក្រុង​ឈៀងរ៉ៃ។ ពួក​គេ អាច​នឹង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រហូត​ដល់​១០​ថ្ងៃ និង​៣០​ថ្ងៃ ទទួល​ការ​តាម​ដាន​នៅផ្ទះ។

គួរ​បញ្ជាក់​ថា ក្រុម​កីឡា​ករបាល់​ទាត់​ទាំង​១៣ នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ល្អាង​ភ្នំ​ថាមលួងទាំងអស់​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែកក្កដា រួច​ត្រូវបានបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី