ផ្លូវ​ការ! Liverpool ចុះ​ហត្ថលេខា​យក​ Shaqiri

  • 2018-07-14 00:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម​ Liverpool បាន​ចុះ​ហត្ថលេខា​យក​ Xherdan Shaqiri ពី​ Stoke City ក្នុង​តម្លៃ​១៣​លាន​ផោន ដោយ​ផ្ដល់​​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។​

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​ស្វីស​គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ Stoke City កាល​ពី​រដូវ​កាល​មុន​​​ចំនួន​៨​គ្រាប់​ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​រក្សា​ជីវិត​នៅ​ Premier League បន្ត​ទៀត​បាន។​ កាល​ពី​ខែ​មិថុនា​ Shaqiri បាន​បង្ហើប​ថា​ខ្លួន​មិន​ចង់​លេង​លីគ​លំដាប់​ទី​ពីរ​ទេ​ហើយ​នឹង​បន្ត​នៅ​លីគ​កំពូល​បន្ត​ទៀត​។​

កីឡាករ​វ័យ​២៦​ឆ្នាំ​ដែល​ស៊ុត​ចូល​ស៊ែប​ជួយ​​ស្វីស​ឡើង​វគ្គ​១៦​ក្រុម​ World Cup បាន​សម្រេច​រើស​យក​ Liverpool ជា​ទ្រនំ​ថ្មី​ហើយ​បាន​ធ្វើ​តេស្ត​សុខភាព​​ជោគជ័យ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។​ Shaqiri ដែល​ពាក់​លេខ​២៣​ធ្លាប់​ចង់​មក​ Liverpool ដែល​កាល​ពី​ឆ្នាំ​២០១៤​ប៉ុន្តែ​ត្រូវ​ Bayern Munich ជា​ក្លឹប​របស់​គេ​នា​ពេល​នោះ​រារាំង​ការ​ផ្ទេរ។

"កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ខ្ញុំ​ ពិត​ជា​ចង់​មក​ទី​នេះ​ប៉ុន្តែ​វា​មិន​អាច​កើត​ឡើង។​ ខ្ញុំ​ពិត​ជា​រីករាយ​ដែល​ទីបំផុត​ខ្ញុំ​អាច​មក​កាន់​ Anfield។ ខ្ញុំ​ចង់​អភិវឌ្ឍ​ខ្លួន​ លេង​ជាមួយ​ក្លឹប​ល្អ​បំផុត​ និង​ឈ្នះ​ពាន​រង្វាន់​"។ តារា​ឆ្នើម​សញ្ជាតិ​ស្វីស​និយាយ​ដូច្នេះ៕

ប្រភព៖ theguardian   អត្ថបទ៖ វិរ័ត្ន