ហ៊ាន​អត់​នាំ​សង្សារ​ទៅ​លេង​ពិព័រណ៍​ទូរសព្ទ​ដំបូង​គេ​នៅ​អ៊ីអន១ មាន​​​ប្រូ​ម៉ូសិន​ច្រើន​សន្ធឹក​សន្ធាប់​រង់​ចាំ

  • 2018-07-14 02:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរស័ព្ទ​ជាច្រើន​ម៉ាក​ ច្រើន​សេរី Mobile App និង​ Phone accessories ជា​ច្រើន​នៅ​កម្ពុជា កំពុង​ជុំ​គ្នា​​ដាក់​តាំង​ផលិតផល​ខ្លួន​ជាមួយ​​ប្រូម៉ូសិន​ពិសេសៗ​ ក្នុង​​​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ទូរស័ព្ទ (Mobile Phone Fair) ដំបូង​បង្អស់​នៅ​កម្ពុជា​ ចាប់​ពី​​ថ្ងៃនេះ​ ដល់​ថ្ងៃ​ អាទិត្យ ទី១៥ កក្កដា ២០១៨ នៅ​ផ្សារ​ទំនើប​​អ៊ីអន​១។

ក្នុង​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​ មហាជន​ទាំងអស់​នឹង​អាច​រីករាយ​ចូលរួម ស្វែង​យល់​ពី​បច្ចេកវិទ្យា​ថ្មីៗ ​​ទំនើប​ៗ​ទាន់​សម័យកាល អាច​មក​សាក​ល្បង​ប្រើ​​ ប៉ះ ស្ទាប់​កាន់​ទូរស័ព្ទ​ជាច្រើន​ម៉ូដ​ ច្រើន​សេរី ,អាច​រក​មើល​គ្រឿង​បរិក្ខារ​ទូរស័ព្ទ​ដៃ​ជា​ច្រើន​ម៉ូដ (Phone Accessories) , និង​ស្គាល់​សេវាកម្ម​ផ្សេងៗ​ដោយ​មាន​អ្នក​ជំនាញ​រង់​ចាំ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​ពី​បច្ចេកវិទ្យា ដែល​ធ្វើឲ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន មិន​ថា​ពេល​ទៅ​ផ្សារ​ការ​ទូទាត់​សាច់​ប្រាក់​ ហៅ​តាក់​ស៊ី ការ​វេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ ពិសេស​គឺចូលរួម​លេង​ហ្គេម​កម្សាន្ត​​សប្បាយ​ៗ​ងាយ​ៗ លើ​ឆាក​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​។

ក្រុមហ៊ុន​ដែល​បាន​ចូល​រួម​ក្នុង​ Mobile Phone Fair ​លើក​ដំបូង​នេះ​រួម​មាន​៖ ក្រុមហ៊ុន Huawei, Meetfone, Aceleda Bank, iOne, iCracked, Besuese, Konfulon, Oppo, Meizu, Aeon Wallet, PDA Pro, Grab, VIVO , Nojima, Coolcase។

កាន់​តែ​រំភើប​រីករាយ​នោះ នឹងមាន​ការ​ប្រគំ​តន្ត្រី​ពី តារា​ចំរៀង​ល្បីៗ គឺ លោក​នី​កូល ក្រុម​ចំរៀង Original Song Small World Small Band ការ​សំដែង​ក្បាច់​រាំ​កន្ត្រាក់​អារម្មណ៍​ពី​ក្រុម OMG នឹង The Ninja Top និង​ការ​បង្ហាញ​ម៉ូដ​ផង​ដែរ។

ការ​តាំង​ពិព័រណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល​ភ្នំពេញ​ជាន់​ផ្ទាល់​ដី​ទី​តាំង Daylight Plaza នឹង Lively Plaza ក្នុង​ឪកាស​អបអរសាទរ​ខួប​៤​ឆ្នាំ របស់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ រយៈពេល​ ៣​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៥ ខែ កក្កដា​ឆ្នាំ២០១៨​៕

ដោយ៖​ លីដា