លេច​ចេញ​តម្លៃ Galaxy Note9 មិន​​ថ្លៃ​ដល់​ពាន់​ដុល្លារ​ទេ

  • 2018-07-14 02:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ចំនួន​បាន​ដំឡើង​តម្លៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​ឡើង​ដល់​ខ្ទង់​ពាន់​ដុល្លារ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ​ថា​ Samsung នឹង​ប្រើ​តម្លៃ​ដូច​នេះ​ដែរ​ សម្រាប់​ Galaxy Note9។

Galaxy Note8

យ៉ាងណាក្ដី​បើ​តាម​​ការ​លេច​ចេញ​ដំណឹង​ពី​ Samsung នៃ​ប្រទេស​ប៉ូឡូញ​ Galaxy Note9 ​នឹង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ៩៩០ អឺរ៉ូ។ បើ​បម្លែង​ទៅ​ជា​តម្លៃ​សហរដ្ឋអាមេរិក​ ដោយ​ដក​តម្លៃ​ពន្ធ​ ២០% នោះ តម្លៃ Note9 នៅ​សហរដ្ឋអាមេរិក​គឺ​ប្រមាណ​ ៩៦០ ដុល្លារ។ តម្លៃ​នេះ​គឺ​មិន​ថ្លៃ​លើស Galaxy Note8 ដែល​លក់​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ដោយ​តម្លៃ ៩៥០ ដុល្លារ។

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​​កន្លង​មក​ដូច​ជា​ប៊ិច​ S-Pen មាន​ប្រព័ន្ធ​ Bluetooth, មាន​ជម្រើស​ពណ៌​​ខ្មៅ, ខៀវ និង​ពណ៌​ស្វាយ។ Galaxy Note9 នឹង​ប្រកាស​ចេញ​នៅថ្ងៃ​ទី​ ៩ ខែ​សីហា​ខាង​មុខ៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី