តារាម៉ូដែលសញ្ជាតិស៊ុយអែតម្នាក់ សុខចិត្តបោះបង់សញ្ជាតិខ្លួន ដើម្បីក្លាយជាអ្នកថែសួននៅជប៉ុន
- 2018-07-15 02:47:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែលសញ្ជាតិស៊ុយអែតម្នាក់ សុខចិត្តបោះបង់សញ្ជាតិខ្លួន ដើម្បីក្លាយជាអ្នកថែសួននៅជប៉ុន
ចន្លោះមិនឃើញ
តារាសាច់ដុំ និងជាតារាម៉ូដែលសញ្ជាតិស៊ុយអែតម្នាក់ឈ្មោះ Jakob Sebastian Bjok ដែលបច្ចុប្បន្នក្លាយជាពលរដ្ឋជប៉ុនដោយប្ដូរឈ្មោះទៅជា Tatsumasa Murasame បានបោះបង់សញ្ជាតិដើមរបស់លោក ដើម្បីបានក្លាយជាពលរដ្ឋជប៉ុនពេញសិទ្ធិ។
លោក Murasame ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយគណនី Twitter មួយឈ្មោះ @kuroda_xxx បានបង្ហោះរូបលោកជាច្រើនសន្លឹក។ តាមគណនីដដែលនេះបានបញ្ជាក់ដែរថា បុរសសាច់ដុំរូបនេះ ចង់បានជីវិតបែបធម្មជាតិ និងចង់ក្លាយជាពលរដ្ឋជប៉ុន ហេតុដូច្នេះហើយ បច្ចុប្បន្នលោកកំពុងធ្វើជាអ្នកថែសួនដ៏ជំនាញម្នាក់។
ជាមួយនឹងភាពល្បីល្បាញតាមបណ្ដាញសង្គមរបស់លោក Murasame បានមានវត្តមានលើកញ្ចក់ទូរទស្សន៍ជាច្រើនក្នុងប្រទេសជប៉ុន ហើយលោកក៏បានធ្វើជាម៉ូដែលសម្រាប់កម្មវិធីមួយចំនួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីមមាញឹកជាមួយកម្មវិធីទូរទស្សន៍ ការថតម៉ូដ និងការប្រកួតបង្ហាញសាច់ដុំ តារារូបនេះ នៅតែមិនចោលអាជីពជាអ្នកថែសួនរបស់លោកឡើយ៕