កំលោះ Yongsin តួកូន​នាងឡាំយ៉ង ប្រឡងចូល​ផលិតកម្មយក្សកូរ៉េ SM

  • 2018-07-16 01:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​វ័យ​ក្មេង​ដែល​សាង​កេរ្តិ៍ឈ្មោះ​តាំង​ពី​តូច​ Yorch Yongsin បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​​អ្នក​គាំទ្រ​ខ្លួន​ជា​ថ្មី​ ក្រោយ​មាន​ព័ត៌មាន​ថា​ យុវជន​រូបនេះ​ចូល​ប្រឡង​សមត្ថភាព​ក្នុង​កម្មវិធី​ជ្រើស​រើស​តារា​ថ្មីរបស់ផលិតកម្ម​ SM ក្នុងប្រទេស​ថៃ។

Yongsin ដែល​ពេល​នេះ​ចម្រើន​វ័យ​ក្លាយ​ជា​ប្រុស​សង្ហា​ប្រចាំ​ពិភពសិល្បៈ​ថៃ​ បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ជ្រើសរើស​តារា​ថ្មី​ឆ្នាំ​ ២០១៨​របស់​ផលិតកម្ម​កូរ៉េ​ដ៏​ធំ​ SM ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ថៃ។ ការ​ឈាន​ជើង​ចូល​ក្នុង​វិថី​ថ្មី​នេះ​ គឺផ្អែក​តាម​សមត្ថភាព​ពីកំណើត​ ជាពិសេស​រូប​សម្រស់​ស្រស់​សង្ហា​មិនចាញ់​តារា​កូរ៉េ​របស់គេ។

អ្នកកំលោះវ័យ ១៦​ឆ្នាំ​ដែល​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្រោយ​សម្ដែង​រឿង​ "ជីវិត​នាង​ឡាំយ៉ង” បច្ចុប្បន្ន​គឺ​ជា​តារា​ប្រុស​របស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣ ថៃ និង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​សុសសាយ​ពេញ​ប្រទេស​ ថែម​ទាំង​ទាក់​បាន​ក្ដី​ស្រឡាញ់​ពី​មហាជន​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទ៖ យី សុធារី