កាមេរ៉ា​គិញ​សម្ងាត់​រុស្សី​​ប្រើ​ក្នុង​សង្គ្រាម​ត្រជាក់ ​លក់​​បាន​​រាប់​ម៉ឺន​ដុល្លារ​​​​

  • 2018-07-16 03:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាមេរ៉ា​ដែល​គិញ​សម្ងាត់​រុស្សី​​ប្រើ​​ប្រាស់​ក្នុង​សម័យ​​សង្គ្រាម​ត្រជាក់​ ដែល​មាន​រូបរាង​ដូច​ជា​កញ្ចប់​​បារី​​ត្រូវ​បាន​​គេ​ដាក់​លក់​ដេញ​ថ្លៃ​បាន​ដល់​តម្លៃ​​ប្រមាណ​ ៣៨ ៤០០ ដុល្លារ ខណៈ​មាន​តម្លៃ​ដើម​ត្រឹម​ប្រមាណ​ ១០០ ទៅ ១៣០ ដុល្លារ​ប៉ុណ្ណោះ។

ក្រៅ​ពី​កាមេរ៉ា​កញ្ចប់​បារី​នេះ​ហើយ ​កាមេរ៉ា​មួយ​ទៀត​ដែល​មាន​រូបរាង​ដូច​​ឆត្រ​ក៏​ត្រូវ​បាន​គេ​យក​ដេញ​ថ្លៃ​ដោយ​បាន​តម្លៃ​​ប្រមាណ​ ៣ ៥៧៤ ដុល្លារ​ឯណោះ។ ឧបករណ៍​មួយ​ទៀត​គឺ​ឡេវ​អាវ​ដែល​មាន​បង្កប់​កាមេរ៉ា អាច​ដេញ​ថ្លៃ​បាន​​ប្រមាណ​ ១ ៣២៤ ដុល្លារ។

​​​ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​កាមេរ៉ា​ដែល​មាន​រាង​ដូច​កញ្ចប់​បារី​គឺ​​​មាន​រួម​បញ្ចូល​នូវ​បារី​របស់​រុស្សី​ពិតៗ​ដែល​អាច​ជក់​បាន។ ម្ចាស់​ថ្មី​នៃ​កាមេរ៉ា​ពិសេស​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​មុខ​នោះ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង