ចាយជីវិតវ័យខ្ទង់២០ឆ្នាំ មិនស្តាយក្រោយឡើយ បើអ្នកបានធ្វើរឿង ៧យ៉ាងនេះ

  • 2018-07-16 06:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជា​យុវវ័យ​គឺ​ឈាម​រាវ​ចង់​សាក​ចង់​ដឹង​គ្រប់​យ៉ាង​ តែ​ពេល​ចូល​ដល់​វ័យ​​២០​ឆ្នាំ​ហើយ​គ្រប់​យ៉ាង​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ​ ឧបសគ្គ​ជីវិត​ក៏​មាន​កាន់​តែ​ច្រើន​។ ឥលូវ​នេះ​មក​រៀន​ពី​មេរៀន​ជីវិត​ដែល​កម្រ​​មាន​អ្នក​ប្រាប់​៖

១.​ ធ្វើ​ដំណើរ​​កម្សាន្ត​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

ការ​ធ្វើ​ដំណើរ​កំសាន្ត​គឺ​ជា​ការ​បង្កើត​អនុស្សាវរីយ៍​ និង​ទទួល​យក​បទ​ពិសោធន៍​ថ្មីៗ​នៅ​ក្នុង​ជីវិត​។ មុន​ពេល​អ្នក​ជាប់​គាំង​ដោយ​​គ្រួសារ​ កូន​និង​ការ​ងារ​ដ៏​ស្មុគ​ស្មាញ​ អ្នក​គួរ​តែ​ចំណាយ​ពេល​ដើរ​លេង​ឱ្យ​ហើយ​ទៅ។

រូបតំណាង

**២.​ កុំ​ទទួល​យក​មនុស្ស​ចរិក​អន់**

ទំនាក់​ទំនង​ស្នេហា​ឋិត​ថេរ​ដោយ​សារ​ការ​យោគ​យល់​គ្នា​ តែ​ការ​ស្រលាញ់​ក៏​មិន​អាច​បាំង​មុខ​ពេក​ដែរ​នៅ​ពេល​ដែល​ម្នាក់​នោះ​មិន​មែន​ជា​មនុស្ស​ល្អ​សម្រាប់​យើង​។ ជីវិត​អ្នក​គឺ​មាន​ន័យ​សម្រាប់​មនុស្ស​​ល្អៗ​ ជា​ពិសេស​នៅ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​នេះ​។

រូបតំណាង

៣.​ មើល​ថែទាំ​ស្បែក​ឱ្យ​បាន​ល្អ​

វ័យ​​ខ្ទង់​២០​ឆ្នាំ​ជា​វ័យ​ដែល​កំពុង​លូត​លាស់​ទាំង​ចរិតលក្ខណៈ​ទាំង​រាង​កាយ​។ ហេតុ​នេះ​ហើយ​ជៀស​វាង​ការ​ធ្វេស​ប្រហែស​ដែល​ធ្វើ​ឱ្យ​អ្នក​ចាស់​ជាង​វ័យ​ ស្បែក​ឆាប់​ជ្រីវជ្រួញ​។ ចំណាយ​ពេល​ថែទាំ​ស្បែក​ កុំ Make-Up​ ក្រាស់​ៗ​ពេក​ លាប​ក្រែម​ការ​ពារ​កម្តៅ​ថ្ងៃ។ល។​ កុំ​ចាំ ដល់​ហួស​ពេល​ទើប​ស្តាយ​ក្រោយ​។

រូបតំណាង

៤.​ រៀន​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង​

ការ​ដែល​ធ្វើ​ម្ហូប​ខ្លួន​ឯង​អាច​នឹង​ពិបាក​សម្រាប់​អ្នក​នៅ​លីវ​ ប៉ុន្តែ​ការ​រៀន​ធ្វើ​ម្ហូប​អាច​ជួយ​អ្នក​បាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត។​ អ្នក​ក៏​បាន​ដឹង​ហើយ​ថា​អាហារ​ឥលូវ​សម្បូរ​ជាតិ​គីមី​ ហេតុ​នេះ​ហើយ​ការ​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង​អាច​ជួយ​សុខភាព​អ្នក​បាន​ច្រើន​បំផុត។ ចាប់​ផ្តើម​ទម្លាប់​ធ្វើ​វា​ដើម្បី​មាន​សុខភាព​ល្អ​ទៅ​ថ្ងៃ​ក្រោយ។

រូបតំណាង

៥.​ ជ្រើស​រើស​ការ​ងារ​ដែល​សក្ដិសម​បំផុត​សម្រាប់​ខ្លួន​ឯង​

លុយ​សំខាន់​ណាស់​សម្រាប់​ជីវិត​ តែ​វា​មិន​សំខាន់​លើស​សុភមង្គល​នោះ​ទេ។​ កុំ​លះបង់​ខ្លួន​អ្នក​ជាមួយ​នឹង​ការ​ងារ​ដែល​អ្នក​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ​។ ធ្វើ​ការ​ងារ​ណា​ដែល​អ្នក​គិត​ថា​ល្អ​បំផុត​សម្រាប់​អ្នក​ ហើយ​អ្នក​ពេញ​ចិត្ត​នឹង​ធ្វើ​វា។

រូបតំណាង

៦.​ សន្សំ​លុយ​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ជៀស​ឱ្យ​ផុត​ពី​បំណុល

ការ​ដែល​គ្មាន​លុយ​គឺ​ជា​ពេល​វេលា​លំបាក​បំផុត​ក្នុង​ជីវិត​ ជាពិសេស​ពេល​ដែល​អត់​លុយ​ហើយ​ថែម​ទាំង​មាន​បំណុល​ទៀត។​ ជម្រើស​នឹង​គោល​ដៅ​របស់​អ្នក​ត្រូវ​បាន​កំណត់​ដោយ​សារ​តែ​ការ​ជាប់​បំណុល​។ ដូច្នេះ​ហើយ​គួរ​តែ​រៀន​សន្សំ​ទោះ​ច្រើន​ឬ​តិច​ក៏​ដោយ។

រូបតំណាង

៧.​ មាន​ទំនាក់​ទំនង​​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​

មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​នៅ​ក្នុង​គ្រួសារ។​ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រៀន​​ឬ​ធ្វើ​ការ​ មាន​គ្រួសារ​ ពេល​ខ្លះ​ក៏​រវល់​រហូត​ភ្លេច​ទាក់​ទង​ទៅ​គ្រួសារ។​ តែ​អ្នក​ត្រូវ​ចាំ​ថា​អ្នក​កាន់​តែ​ពេញ​វ័យ​ ឪពុក​ម្តាយ​អ្នក​កាន់​តែ​ចាស់​ យើង​មិន​អាច​មើល​ឃើញ​ថ្ងៃ​ស្អែក​មាន​រឿង​អ្វី​កើត​ឡើង​ទេ​។ ចឹង​ហើយ​គួរ​ចំណាយ​ពេល​ឱ្យ​មាន​ន័យ​បំផុត​ជាពិសេស​ជាមួយ​គ្រួសារ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា