អាយុ៣០ឆ្នាំឡើង ត្រូវរៀនយល់រឿងសំខាន់ទាំង១០នេះ តែបើយល់បានមុនរឹតតែល្អ
- 2018-07-02 06:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ៣០ឆ្នាំឡើង ត្រូវរៀនយល់រឿងសំខាន់ទាំង១០នេះ តែបើយល់បានមុនរឹតតែល្អ
ចន្លោះមិនឃើញ
ចាស់បុរាណច្រើននិយាយថា របស់របរគេបែងចែកតាមប្រភេទ ចំណែកមនុស្សគេបែងចែកតាមវ័យ។ ប្រសិនបើអ្នកមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ គឺគួរតែដល់ពេលត្រូវចងចាំ និងរៀនសូត្រមេរៀនជីវិតខាងក្រោមនេះហើយ៖
១. ក្នុងសេចក្ដីស្នេហា មិនមានអ្នកណាខុសអ្នកណាត្រូវនោះទេ គឺមានតែអ្នកដែលមិនចេះស្រលាញ់ និងអ្នកមិនចេះថែរក្សាមនុស្សដែលខ្លួនស្រលាញ់។
២. នៅពេលទទួលបានជោគជ័យក្នុងមុខរបរ ឬការងារហើយ យើងក៏ត្រូវថែរក្សាសុខភាពរាងកាយរបស់ខ្លួនដែរ។ ហើយបើមិនទាន់ជោគជ័យ គឺរឹតតែត្រូវថែទាំសុខភាព ព្រោះបើអ្នកក្រ ហើយឈឺទៀត គឺទុក្ខជាន់លើទុក្ខហើយ។
៣. បើមានមនុស្សដែលស្គាល់ និងយល់ចិត្តអ្នក នោះចាត់ទុកថាជាសំណាងធំមួយ ប៉ុន្តែបើគ្មាននរណាស្គាល់ និងយល់ចិត្តអ្នកទេ អ្នកត្រូវតែស្គាល់ និងយល់ពីខ្លួនឯង។
៤. មិត្តដែលល្អ ត្រូវចេះស្ងើចសរសើរគ្នា មិនមែនមើលឃើញតែផលប្រយោជន៍ពីគ្នានោះទេ។
៥. ហូបបាយត្រូវហូបម្ដងមួយម៉ាត់ ការងារក៏ត្រូវធ្វើម្ដងមួយមុខដែរ។ គ្មានអ្វីដែលធ្វើភ្លាមបានសម្រេចភ្លែតទេ គ្រប់យ៉ាងគឺមានដំណាក់កាលរបស់វា បើធ្វើអ្វីយកតែលឿន លទ្ធផលអាចនឹងមិនបានអ្វីទាំងអស់។
៦. គ្រប់រឿង គ្រប់យ៉ាងសុទ្ធតែមានជ្រុងល្អ និងជ្រុងមិនល្អ។ ពេលខ្លះ វាស្ទើរតែគ្មានខុស ឬត្រូវទេ។ អ្វីដែលយើងគិតថាខុស ប៉ុន្តែអ្នកដទៃអាចគិតថាត្រូវ ហើយអ្វីដែលយើងខំស្រវេស្រវាដើម្បីបានមក អាចជាអ្វីដែលអ្នកដទៃព្យាយាមបោះបង់ចោលក៏មាន។
៧. គុណភាពជីវិតល្អ ឬមិនល្អ អាស្រ័យលើការគិតរបស់យើងជាអ្នកកំណត់។ ស្ថិតនៅហាងទំនើប លើតុមានម្ហូបអាហារឆ្ងាញ់ៗ ប៉ុន្តែព័ទ្ធជុំវិញដោយមនុស្សលាក់ពុត បោកប្រាស់ វាមិនស្មើនឹងមានមិត្តយល់ចិត្តបីបួននាក់ អង្គុយផឹកតែ ព្រោកប្រាជ្ញគ្នានោះឡើយ។
៨. ការឃ្លាតឆ្ងាយរវាងបងប្អូនជាសាច់ឈាមបង្កើត គឺជាការឈឺចាប់ខ្លាំងមួយ ដូច្នេះហើយគួរតែចេះលើកលែង អភ័យទោស អត់ធ្មត់ខ្លះ ដើម្បីឲ្យចិត្តរបស់យើងទូលាយ និងមានភាពកក់ក្ដៅ។
៩. ចំពោះការសងគុណឪពុកម្ដាយ សូមធ្វើបុណ្យទាន់ខែភ្លឺ កុំធ្វើបុណ្យធំគគ្រឹកគគ្រេងពេលឪពុកម្ដាយស្លាប់ ប៉ុន្តែបែរព្រងើយកន្តើយពេលនៅរស់។ ការពិតឪពុកម្ដាយមិនបានត្រូវការឲ្យកូនចំណាយលុយច្រើនមកលើខ្លួននោះទេ ប៉ុន្តែគាត់គ្រាន់តែត្រូវការឲ្យកូននិយាយជាមួយគាត់ឲ្យបានច្រើន សួរនាំខ្វាយខ្វល់សុខទុក្ខរបស់គាត់ និងនៅស្ដាប់រឿងដែលគាត់និយាយ ក៏គាត់សប្បាយចិត្តទៅហើយ។
១០. តំណែង និងកិត្តិយសគឺគ្រាន់តែជាកែវទទេរមួយ ប៉ុន្តែអត្តចរិត និងការអប់រំ ទើបជាអ្វីដែលស្ថិតក្នុងកែវនោះ។ កែវដែលស្អាត តែបើខាងក្នុងមានតែទឹកកខ្វក់នោះ វាក៏គ្មានតម្លៃ ហើយកែវដែលសាមញ្ញ នឹងមានតម្លៃ បើខាងក្នុងជាទឹកមានតម្លៃ។
មើលថែសុខភាពរាងកាយអ្នកឲ្យបានល្អ គ្រប់យ៉ាងលើលោកនេះមិនមែនជារបស់យើងនោះទេ មានតែសុខភាពនេះហើយដែលជាទ្រព្យរបស់យើង ៕
ចុចអាន៖