កូរ៉េខាងត្បូង​ កំពុង​សាងក្រុង​​ទំនើប​មួួយ​ចាយជាង ៤០ ពាន់​លាន​ដុល្លារ​ ពេលអភិវឌ្ឍ​ចប់​ដឹង​តែ​អេម

  • 2018-07-17 04:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​អ្នក​ស្រុក​ IBD (International Business District) ក្នុង​ក្រុង​ Songdo ប្រទេស​កូរ៉េ​ខាងត្បូង​ទៅ​ធ្វើការ​ យក​កូនៗ​ដាក់​សាលា​ ឬ​ដើរ​ទិញ​ទំនិញ​ ការ​បើកបរ​ប្រែ​ក្លាយ​ជា​រឿង​មិន​សំខាន់​ទៀត​ឡើយ​។ ជាមួយ​ទំហំ​ទឹកប្រាក់​ ៤០ ពាន់​លាន​ដុល្លារ​ បាន​រចនា​តំបន់​មួយ​កាត់បន្ថយ​តម្រូវ​ការ​ចរាចរណ៍​រថយន្ត​។

គម្រោង​ចាប់ផ្ដើម​កាល​ឆ្នាំ​ ២០០២ លើ​តំបន់​សំខាន់ៗ​មួយ​ចំនួន​ ហើយ​បញ្ចប់​ពេញលេញ​ត្រឹម​ ឆ្នាំ​ ២០២០ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​កូរ៉េខាងត្បូង​។

ក្នុង​ក្រុង​ Songdo ប្រទេស​កូរ៉េខាងត្បូង​ ក្រុមហ៊ុន​ Gale International កំពុង​កសាង​តំបន់​ International Business District។

ពី​គម្រោង​ដំបូង​ អ្នក​អភិវឌ្ឍន៍​ដាក់​គោល​បំណង​បង្កើត​តំបន់​ ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

យុទ្ធសាស្ត្រ​មួយ​ បាន​រចនា​តំបន់​ឡើង​ ដើម្បី​កាត់​បន្ថយ​តម្រូវ​ការ​រថយន្ត​។

មាន​ផ្សារ​លក់​រាយ​ ការិយាល័យ​ ចំណត​នានា​ មន្ទីរពេទ្យ​ និង​សាលា​ ទាំងអស់​នេះ​នៅ​កៀក​គ្នា​។

អាគារ​មិនមែន​លំនៅឋាន​ភាគច្រើន​ មាន​គំលាត​ពី​កន្លែង​ផ្សេងៗ​។

ដី​សម្រាប់​កង់​ធ្វើ​ដំណើរ​ចូល​ទៅ​តាម​តំបន់​ ភ្ជាប់​ផ្លូវ​ធំ​ប្រហែល​ ១៤៤ គីឡូម៉ែត្រ​ក្នុង​ក្រុង​ Songdo។

៤០% នៃ​តំបន់​ទុក​សម្រាប់​កន្លែង​លំហែ​កាយ​មាន​ដើមឈើ​ ស្មៅ​ ជំរុញ​អ្នក​ស្រុក​ឲ្យ​ដើរ​។ ក្រុង​មាន​ភាព​សាមញ្ញ​ និង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​បាន​ងាយស្រួល​។

IBD ជា​ផ្នែក​ធំ​មួយ​នៃ​ការ​អភិវឌ្ឍន៍​ ហៅថា​ Incheon Free Economic Zone ក្នុង​ក្រុង​ Songdo ជា​ការ​ចង្អុល​បង្ហាញ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។

ពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​គម្រោង​ក្រុង​ Songdo ក្នុង​ឆ្នាំ​ ២០០០ ខ្សាច់​ ៥០០ តោន​ បាន​ចាក់​លើ​ដី​លិច​ទឹក​ធ្វើ​ជា​គ្រឹះ​។ បច្ចុប្បន្ន​ លំនៅឋាន​ ២០ ០០០ ខ្នង​ស្ថិត​ក្នុង​ការ​សាងសង់​ក្នុង​តំបន់​ IBD មាន​ប្រជាជន​ ៥០ ០០០ ហើយ​ប៉ាន់ប្រមាណ​អ្នកស្រុក​ប្រហែល​ ១០០ ០០០ នាក់​រស់នៅ​ក្រុង​នេះ​។

មិន​មាន​ធុង​សំរាម​នោះ​ទេ​ តែ​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​ Pneumatic ដោយ​អាច​បម្លែង​ជា​ថាមពល​ និង​កែច្នៃ​ប្រើ​ឡើង​វិញ​។

IBD មាន​អាគារ​ច្រើន​ជាង​ ១០០ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ LEED ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ Green Rating System។

ការ​អភិវឌ្ឍន៍​គោលដៅ​សម្រាប់​អាជ្ញាប័ណ្ណ​ LEED ហើយ​គម្រោង​កែច្នៃ​ប្រើ​ទឹក​ឡើង​វិញ​ ៤០%។

ក្រុង​ Songdo ផលិត​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ជាង​ បើ​ប្រៀបធៀប​ក្រុង​ដទៃ​ទៀត​ទំហំ​ដូចគ្នា​។

មនុស្ស​ប្រហែល​ ៧០​ ០០០​នាក់​ធ្វើការ​នៅ​ក្រុង​ Songdo។

តំបន់​ IBD លាត​សន្ធឹង​ប្រហែល​ ៦០ លាន​ហ្វីត​ការ៉េ​ ហើយ​ត្រឹម​ឆ្នាំ​ ២០២០ ទំហំ​អាច​កើន​ពីរ​ដង​។

អ្នក​អភិវឌ្ឍន៍​ សង្ឃឹម​ថា​ក្រុង​នេះ​នឹង​ក្លាយ​ជា​គំរូ​សម្រាប់​ក្រុង​ដទៃ​ជុំវិញ​ពិភពលោក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី