កូយ​ ឡាយ៖​ គេ​អ្នក​នាំ​វ៉ៃ​កែង​មុន​ អញ្ចឹង​ហើយ​កំដរ​តាម​នឹង​ទៅ​

  • 2018-07-17 02:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចិត្ត​សឿង​ កូយ​ ឡាយ​ ថា​ ការ​ប្រកួត​ចាញ់​ធ្លាក់​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ គឺ​ប្រើ​កែង​ច្រើន​មែនទែន​ បើ​រាប់​ទៅ​មិន​តិច​ជាង​២០​កែង​នោះ​ឡើយ​ ជា​លទ្ធផល​មាន​អ្នក​បែក​មែន។​

កីឡាករ កូយ ឡាយ

កូយ​ ឡាយ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ជំនួប​ចាញ់​ធ្លាក់​ៗ​ នា​ជុំ​ដំបូង​៣២​នាក់​នេះ​ គឺ​ពិត​ជា​តឹងតែង​ណាស់​ បើ​និយាយ​ពី​ការ​ប្រើ​កែង​វិញ​គឺ​ច្រើន​ ហើយ​ដើម​ចម​ដែល​នាំ​ឲ្យ​ការ​ប្រកួត​នេះ​ប្រើ​កែង​ច្រើន​បែប​នេះ​ ដោយ​សារ​ដៃគូ​នាំ​មុន។​ ការ​ប្ដូរ​កែង​ទៅ​ ប្ដូរ​កែង​មក​នេះ​ដែរ​ ធ្វើ​ឲ្យ​ លាប​ សំណាង​ ដែល​ជា​ដៃគូ​របួស​បែក​នៅ​ចុង​ទឹក​ទី៣​ នា​ពេល​នោះ​ផង​ដែរ។​

កូយ ឡាយ(ខៀវ)

សិស្ស​ប្អូន​របស់​ ឡៅ​ ចន្រ្ទា​ ខាង​លើ​បន្ត​ថា​ រូប​គេ​សង្ឃឹម​ថា​នឹង​បាន​ឡើង​ដល់​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ឬ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បន្ត​ទៀត​ ព្រោះ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ ហើយ​ក៏​ប្ដេជ្ញា​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត។​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​តាកែវ​ ម្នាក់​នេះ​ក៏​មើល​ឃើញ​ចំណុច​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ដែរ​ គឺ​ជំហរ​ ស្នៀត​ចាក់​ជង្គង់​ និង​កម្លាំង។​

កូយ ឡាយ(ខៀវ)

កូយ​ ឡាយ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រ​យោង​ ៩១១​ ជា​សិស្ស​រួម​គ្រូ​ជា​មួយ ឡៅ​ ចន្រ្ទា​ ឡៅ​ ចិត្រា​ រឿង​ សារ័ត្ន​ អ៊ុង​ វិរៈ​ ព្រំ​ សំណាង​ ជា​ដើម។​ ឥលូវ​កីឡាករ​រូប​នេះ​បាន​ឡើង​ទៅ​ជុំ​ទី២​ វគ្គ​១៦​នាក់​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ TV5​ ក្រោយ​យក​ឈ្នះ​ លាប​ សំណាង​ ដោយពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កក្កដា​ ២០១៨៕​

វីដេអូសម្ភាស៖

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​