ទាំងនេះ គឺជាលទ្ធផលពីការបោះឆ្នោតគាំទ្រកំពូល​តារាកូរ៉េល្បីផុតលេខ ក្នុងប្រទេស​ចិន

  • 2018-07-17 03:43:15
  • ចំនួនមតិ

ចន្លោះមិនឃើញ

​វិស័យ​សិល្បៈ​កូរ៉េ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ពេញ​ប្រទេស​ចិន​ ព្រមទាំង​ទូទាំង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។

ជាក់ស្ដែង​នៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ធ្វើ​ការ​ស្ទាបស្ទង់​លើក​ទី​ ៥​ ពី​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជន​ក្នុង​ប្រទេស​ច្រើន​ជាង​ ១​ពាន់​នាក់ទៅទៀត ដោយ​ចង់​ដឹង​ថា​តើ​តារា​ចម្រៀង​ តារាសម្ដែង​ កម្មវិធី​ទូរទស្សន៍​ និង​រឿងភាគ​មួយ​ណា​ដែល​ពួកគេ​ពេញ​ចិត្ត​ជាង​គេ?

ក្រោយ​ស្ទង់​មតិ​អស់​មួយ​រយៈ​មក​ ពេល​នេះ​លទ្ធផល​ត្រូវ​បាន​បង្ហាញ​ដូច​ខាងក្រោម៖

១. តារាចម្រៀង

ក្រុម​ចម្រៀង​ BIGBANG

ក្រុម​ចម្រៀង​បុរស​របស់​កូរ៉េ​មួយ​នេះ​ បាន​ឈរ​នៅ​តំណែង​កំពូល ជាមួយ​ពិន្ទុ​ ១៦ភាគរយ ក្រោយ​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ចិន​ជា​ច្រើន​បង្ហាញ​ការ​ពេញចិត្ត​ ព្រោះ​បទ​ចម្រៀង​របស់​ក្រុម​នេះ​ទាក់បាន​ក្ដី​ស្រឡាញ់​ដល់​ទៅ​ ៣​ឆ្នាំ​ជាប់​គ្នា។

ក្រុម​ EXO

EXO ឯណេះ​វិញ​ ក៏​ល្បី​ខ្លាំង​ដែរ ចាប់តាំង​ពី​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ ទល់​បច្ចុប្បន្ន​។ ក្រុម​នេះ​ទទួល​បាន​ការ​ពេញចិត្ត​ពី​ការ​ស្ទង់​មតិ​ ១៤​ភាគ​រយ។

តារាចម្រៀង​ Hwang Chi Yeol

ដោយសារ​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ ទើប​នាំ​តារា​ប្រុស​រូបនេះ​ឈ្នះ​សំឡេង​បោះ​ឆ្នោត​ ១១ភាគរយ។

​២. តារាសម្ដែង

តារាសម្ដែង​ Song Hye Kyoនិង​ Song Joong Ki

២​នាក់​ប្ដី​ប្រពន្ធ​នេះ​ ឈ្នះ​បាន​ក្ដី​ស្រឡាញ់​ពី​សំណាក់​អ្នក​គាំទ្រ​ចិន​មិន​ធម្មតា​ ក្រោយ​មាន​មុខ​រួម​គ្នា​ក្នុង​រឿង​ភាគ​ ​"ម្ចាស់​ព្រះ​អាទិត្យ”។ អ្នក​ទាំង​២​ទទួល​បាន​សំឡេង​ឆ្នោត​ ១៣ និង​ ១២​ភាគ​រយ។

តារាសម្ដែង​ Jun Ji Hyun

ក្រោយ​សម្ដែង​រឿង​ "Legend of the Blue Sea” និង​ "សង្សារ​ខ្ញុំ​មនុស្ស​ភព​ផ្កាយ” អ្នកម្ដាយ​កូន​ ២​ Jun Ji Hyun ទទួល​បាន​ការ​ពេញ​ចិត្ត​​បំផុត​ពី​អ្នក​គាំទ្រ​ចិន។ រឿង​ទាំង២បាន​នាំ​នាង​មក​កាន់​តំណែង​មួយ​ដែល​មាន​សំឡេង​ឆ្នោត​ ១១ភាគរយ។

៣. កម្មវិធីទូរទស្សន៍

សមាជិក​កម្មវិធី​ Running Man

ប្រជាជន​ចិន​ បាន​បោះ​ឆ្នោត​ឲ្យ​កម្មវិធី​នេះ​រហូត​បាន​សំឡេង​ ៣៤ភាគ​រយ។ រីឯសមាជិក​ក្នុង​កម្មវិធី​ Running Man មាន​ដូចជា​ Yoo Jae Suk, Jong Kook និង​ Lee Kwang Soo ទទួល​សំឡេង​ឆ្នោត​ ២៣, ១៥ និង​១៤ភាគរយ​ពីការ​ស្ទង់​មតិ។

កម្មវិធី​ Knowing Bros

កម្មវិធី​នេះ​ពិត​ជា​ពេញ​និយម​បំផុត​ពី​អ្នក​ទស្សនា​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​។ កាល​ពីមុន​មាន​ Knowing Bros មាន​សំឡេង​គាំទ្រ​តែ​ ១​ភាគរយ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឆ្នាំ​នេះ​វិញ​ វា​បាន​កើន​ឡើង​ដល់​ទៅ​ ១២ភាគរយ​ឯណោះ។

Infinite Challenge

កម្មវិធី​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ៣ ជាមួយ​ចំនួន​បោះឆ្នោត​ ១១ភាគរយ។

៤. រឿងភាគ

"ម្ចាស់​ព្រះអាទិត្យ” និង​ "សង្សារ​ខ្ញុំ​មនុស្ស​ភពផ្កាយ”

រឿងភាគ​ល្បី​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ ២​រឿង​ គឺ "ម្ចាស់​ព្រះអាទិត្យ” និង​ "សង្សារ​ខ្ញុំ​មនុស្ស​ភពផ្កាយ” បាន​ឈរ​ទន្ទឹម​គ្នា​ នៅ​តំណែង​កំពូល​ ជាមួយ​សំឡេង​បោះឆ្នោត​គាំទ្រ​ ២៣ភាគរយ។

រឿង​ “Something in the Rain”

ចំណែក​ ចំណាត់​ថ្នាក់​បន្ទាប់​ គឺ​រឿង​ "Something in the Rain” ដែល​ទើប​បញ្ចាំង​កាល​ពី​ពេល​ថ្មីៗ។ សន្ទុះ​នៃ​ការ​គាំទ្រ​ក៏​មិនធម្មតា​ដែរ គឺ​រហូត​ទៅ​ដល់​ ១១ភាគរយឯណោះ៕


ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី