ជួយ Share បន្ទាន់​ បើ​មានលេខ​មិនស្គាល់ខល​មក​ កុំ​ធ្វើតាម​ឲ្យ​សោះ

  • 2018-07-17 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ចែក​រំលែក​ចំណេះដឹង​មួយ ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អំពី ករណី​លេខ​ទូរសព្ទ​ចម្លែកៗ​ដែល​ហៅ​ចូល​មក​ទូរសព្ទ​ដៃ​អ្នក ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង​វិធី​នៃ​ការ​ផ្ទៀងផ្ទាត់​លេខ​ទូរសព្ទ​របស់​សេវាកម្ម Google Voice នៃ​ក្រុមហ៊ុន Google ឬ​សេវាកម្ម​ផ្សេងៗ​ទៀត ដូច​ជា​ការ​ដំឡើង​កម្មវិធី​ដើម្បី​ប្រើប្រាស់​សេវាកម្ម​ធនាគារ។

រូប​តំណាង

នាយកដ្ឋាន​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អ្នក​មិន​បាន​ស្នើ​សុំ ឬ​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ណាមួយ​ទេ ប៉ុន្តែ​មាន​លេខទូរសព្ទ​មិន​ដែល​ស្គាល់​ទាក់ទង​មក​ណែនាំ​ឲ្យ បំពេញ​លេខ​កូដ​តាម សូម​អ្នក​កុំ​ធ្វើ​តាម​ដាច់ខាត​។ **ព្រោះ​បើ​អ្នក​ធ្វើតាម ក្រុម Hackers អាច​លួច​យក​ទិន្នន័យ​របស់​បងប្អូន​ដូច​ជា៖ លេខ​ទំនាក់​ទំនង សារ​ជា​អក្សរ និង​ប្តូរ Password អ៊ីមែល។**

វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​បរទេស ជាមួយ​លេខទូរស័ព្ទ ផ្សេងៗ​ដូច​ជា​លេខ ២០២-៤៥៥-៨៨៨៨ ហើយ​ក៏​កើត​មាន​ច្រើន​ករណី​ដែរ​នៅ​កម្ពុជា ដូច​នេះ​អ្នក​ប្រើប្រាស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ជាប់​លាប់​៕​

រូបភាព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

អត្ថបទ​ទាក់​ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី