យន្តហោះសណ្ឋាគារ ដាក់ជួល១ យប់ជិត ៣០០ដុល្លារ តែខាងក្នុងស្អាតមិនបាច់និយាយ
- 2018-07-17 06:39:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះសណ្ឋាគារ ដាក់ជួល១ យប់ជិត ៣០០ដុល្លារ តែខាងក្នុងស្អាតមិនបាច់និយាយ
ចន្លោះមិនឃើញ
បើក្រឡេកមើលតែមួយភ្លែត អ្នកប្រហែលជាគិតថាយន្តហោះ Boeing 727 នេះបានជួបឧបទ្ទវហេតុធ្លាក់ក្នុងព្រៃហើយ។ ប៉ុន្តែតាមការពិត វាគឺជាសណ្ឋាគារប្រណីតមួយដែលអ្នកអាចជួលសម្រាប់ស្នាក់នៅទៀតផង។ ជាក់ស្ដែងយន្តហោះសណ្ឋាគារនេះ មានទីតាំងនៅក្នុងឧទ្យានជាតិ Manuel Antonio ប្រទេស កូស្តារីកា។ នៅក្នុងសណ្ឋាគារនេះ មិនត្រឹមតែមានបន្ទប់គេងប៉ុណ្ណោះទេ តែថែមទាំងមានភោជនីយដ្ឋានប្រណីតៗទៀតផង។ សម្រាប់តម្លៃវិញ ចន្លោះពីខែកញ្ញា ដល់ពាក់កណ្ដាលខែវិច្ឆិកា អ្នកត្រូវចំណាយ ២៦០ ដុល្លារក្នុងមួយយប់ ចំណែកខែផ្សេងពីនេះអាចនឹងឡើងថ្លៃគុណនឹងពីរ។
ចង់ដឹងថា ទិដ្ឋភាពខាងក្នុងយន្តហោះសណ្ឋាគារអស្ចារ្យយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖
ចុចអាន ៖
មកមើល រូបភាពជណ្ដើរប្លែកៗជុំវិញពិភពលោក បង្កប់រយលានអត្ថន័យសិល្បៈ
២០សន្លឹក ទិដ្ឋភាពពន្ធនាគារនៅជុំវិញពិភពលោក ឃើញហើយពិតជាភ្ញាក់ផ្អើល