អរុណា​ ច័ន្ទរាជ្យ​ ​ឡើង​សង្វៀន​លើក​ទី១​ ស្គាល់​​​កណ្ដាប់​ដៃ​ចូល​មុខ​ពេញៗ

  • 2018-07-17 09:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ចម្រុះ​ថ្មី​ចែស​ អរុណា​ ច័ន្ទរាជ្យ​ ឡើង​ប្រកួត​លើក​ទី១​នៅ​ឯ​ប្រទេស​ថៃ​ ស្គាល់​ហើយ​មួយ​ដៃ​ៗ​ពេញ​ផ្ទៃមុខ​ និង​ទទួល​បាន​បទ​ពិសោធ​ច្រើន​ ហើយ​មិន​រត់​ចោល​សង្វៀន​ប្រដាល់​នោះ​ឡើយ​ ប្ដេជ្ញា​ខំប្រឹង​បន្ត។​

កីឡាករ​ អរុណា ច័ន្ទរាជ្យ

អរុណា​ ច័ន្ទរាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បទ​ពិសោធ​លើក​ទី១​ ដែល​ប្រកួត​ដាក់​ទ្រុង​នៅ​ឯ​ប្រទេស​ថៃ​កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ ពិត​ជា​ទទួល​បាន​ច្រើន​មែន​ អារម្មណ៍​នៅ​ពេល​ដៃគូ​វ៉ៃ​ចូល​ពេញៗ​មុខ​ ដឹង​ពី​ចំណុច​ខ្សោយ​នានា​ដែល​ខ្លួន​ត្រូវ​ពង្រឹង​បន្ថែម។​

អរុណា ច័ន្ទរាជ្យ ពេលគេឲ្យ​ចាញ់​ដំបូង

កីឡាករ​វ័យ​២២ឆ្នាំ​ខាង​លើ​បន្ត​ថា​ បើ​ទោះ​ជា​ធ្វើ​មិន​បាន​ល្អ​នៅ​ប្រកួត​ដំបូង​មែន​ពិត​ ប៉ុន្តែ​មិន​ដែល​មាន​គំនិត​បោះបង់​សង្វៀន​ ឬ​ឈប់​ពី​ប្រដាល់​នោះ​ឡើយ​ ព្រោះ​អី​ជា​ប្រភេទ​កីឡា​ដែល​ខ្លួន​ស្រឡាញ់​តាំង​ពី​តូច។​ កូន​សិស្ស​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ខាង​លើ​ ប្ដេជ្ញា​តស៊ូ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ជា​បន្ត​ទៀត​ដើម្បី​បាន​ឱកាស​ប្រកួត​ក្រោយៗ​ទៀត។​

អរុណា ច័ន្ទរាជ្យ អាវក្រហម

អរុណា​ ច័ន្ទរាជ្យ​ ជា​កូន​សិស្ស​របស់​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ នៃ​ក្លឹប​ប្រដាល់​ Cambodian Top Team​ ការ​ប្រកួត​លើក​ទី១​របស់​គេ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ Big Box Beatdown(BBB)​ ដោយ​ទទួល​បាន​ជ័យជម្នះ​ដោយ​ដៃគូ​ប្រកួត​ខុស​លក្ខន្តិក​កាល​ពី​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី