ម៉ូតូ PCX Hybrid លក់នៅជប៉ុនខែកញ្ញា នេះតម្លៃវា

  • 2018-07-17 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ទៅ​ម៉ូតូ​ PCX ដែល​ប្រើ​ម៉ាស៊ីន​ Hybrid ​នឹង​ត្រូវ​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា​​ខាង​មុខ​នេះ ដោយ​មាន​តម្លៃ​ ៤៣២ ០០០ យេន ស្មើ​ប្រមាណ​​ ៣ ៨៤៤ ដុល្លារ

ម៉ូតូ​ PCX Hybrid ដែល​នឹង​ដាក់​លក់​នៅ​ជប៉ុន​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២៥ សេសេ ផលិត​កម្លាំង​បាន​ ១១,៨ សេះ បូក​រួម​នឹង​ម៉ូទ័រ​អគ្គិសនី​ដែល​​បង្កើត​​កម្លាំង​​បាន​ ១,៨ សេះ។ ម៉ូតូ​​នេះ​ស៊ី​ប្រេង​ជា​មធ្យម​​ ១ លីត្រ​ចំពោះ​ការ​បើកបរ​ចម្ងាយ​ ៥១,៩ គ.ម និង​អាច​ផ្ទុក​ប្រេង​បាន​ ៨ លីត្រ។

ប្រព័ន្ធ​ Hybrid លើ​ម៉ូតូ​របស់​ Honda មាន​សមត្ថភាព​ជួយ​ផ្ដល់​កម្លាំង​ដល់​ម៉ាស៊ីន​ដើម្បី​អាច​បង្កើន​សន្ទុះ​បាន​រហ័ស​ និង​អាច​ជួយ​សន្សំសំចៃ​ប្រេង​សាំង​បាន​មួយ​ចំណែក​ផង​ដែរ។ ម៉ូតូ​នេះ​មាន​ការ​បើកបរ​ចំនួន​ពីរ​ប្រភេទ​ដែល​អ្នក​បើកបរ​អាច​រើស គឺ​ "D” ជា​ការ​បើកបរ​ធម្មតា​ សន្សំសំចៃ​ប្រេង​សាំង និង "S” ជា​ការ​បើកបរ​ដែល​ត្រូវ​ការ​កម្លាំង​ខ្លាំង។

ម៉ូតូ​ PCX Hybrid ដែល​លក់​នៅ​ជប៉ុន​ប្រើ​ប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​ ABS, អំពូល​ប្រភេទ​ LED, មាន​ប្រើ​ប្រាស់​ Smart Key និង​មាន​តែ​ជម្រើស​ពណ៌​ខៀវ​ក្រមៅ​មួយ​គត់ ជា​ពណ៌​តំណាង​ឲ្យ​ប្រព័ន្ធ​ Hybrid៕​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី