ធ្លាយ​រូប​ ៣ សន្លឹក​ ឃើញ​ច្បាស់ៗ​ Galaxy Note9

  • 2018-07-18 01:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy Note9 ដែល​ត្រៀម​ប្រកាស​ដើម​ខែ​សីហា​ខាង​មុខ​នេះ បាន​លេច​ធ្លាយ​រូបភាព​ ៣ សន្លឹក​ទៀត បង្ហាញ​ឲ្យ​ឃើញ​រឹត​តែ​ច្បាស់​ពី​រូបរាង​ស្មាតហ្វូន​កំពូល​ជំនាន់​ថ្មី​នេះ។

រូបភាព​ដំបូង​គឺ​ជា​រូបភាព​ផ្សព្វផ្សាយ​ផ្លូវ​ការ​នៃ Galaxy Note9 ដែល​បញ្ចេញ​ដោយ​​ Evan Blass។ ចំណែក​រូប​ភាព​ពីរ​សន្លឹក​ទៀត​ ជា​រូបភាព​ថត​ជាប់​ Galaxy Note9 ពិត​ ទាំង​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ បញ្ចេញ​ដោយ​វិបសាយ​ Slash Leaks។

រូបភាព​ខាង​ទាំង​ ៣ គឺ​បង្ហាញ​ពី Galaxy Note9 ដែល​មាន​​លក្ខណៈ​ដូច​គ្នា​នឹង​ដំណឹង​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក។ Galaxy Note9 មាន​រូបរាង​ដូច​ Galaxy Note8 និង​ខុស​គ្នា​បន្តិច​ត្រង់​ផ្នែក​ខាង​ក្រោយ។ ចំណែក​ប៊ិច​ S-Pen បាន​ប្ដូរ​ពណ៌​ទៅ​ជា​ពណ៌​លឿង​វិញ។

Galaxy Note9 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ០៩ ខែ​សីហា​ខាង​មុខ​នេះ៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី