យុវជន​បឹងកេត​៣​នាក់​ទៅ​​លេង​ពាន​មួយ​នៅ​ចិន​រៀប​ចំ​ដោយ​ Barcelona

  • 2018-07-18 05:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​បឹងកេត​របស់​កម្ពុជា​៣​នាក់​បាន​ចូល​រួម​ជា​មួយ​យុវជន​ផ្សេង​ៗ​ទៀត​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ FCBEscola China Tournament នៅ​ប្រទេស​ចិន​ដែល​រៀប​ចំ​ឡើង​ដោយ​សាលា​បាល់ទាត់​ Barcelona។

យុវជន​បឹងកេត​ទាំង​៣​នាក់ (រូបថត៖ Boeung Ket Academy)

តាម​ការ​ឲ្យ​ដឹង​ពី​ផេក​យុវជន​បឹងកេត​ថា យុវជន​​៣​នាក់​របស់​បឹងកេត​គឺ​ ស្រេង ម៉ានិតសត្យា និង​ស្រេង ម៉ានិតចិត្រា​ ត្រូវ​ចូល​រួម​​ជា​មួយ​ក្រុម​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ។ ចំណែក​កុមារា​ ប៉ុល សុសីហរាជ​ នឹង​ចូល​រួម​ជា​មួយ​ក្រុម​ដែល​មាន​អាយុ​ក្រោម​១០​ឆ្នាំ។ ​ពួក​គេ​ទាំង​៣​នាក់​បាន​ទៅ​ដល់​ប្រទេស​ចិន​ហើយ។

ព្រឹត្តិការណ៍​ FCBEscola China Tournament ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៩​ ដល់​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​នៅ​ប្រទេស​ចិន​។ តាម​ពិត​ទៅ​យុវជន​បឹងកេត​៣​នាក់​ទើប​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​របស់​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona​ ​ក្នុង​ប្រទេស​សិង្ហបុរី៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម