ចប់ការប្រឡងឆមាសលើកទី២ សិស្សថ្នាក់សង្គមម្នាក់ ទុកចម្លើយលើគីមីវិទ្យាយ៉ាងចាក់ដោត

  • 2018-07-18 10:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​ឆមាស​លើក​ទី២ សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ទូទាំង​ប្រទេស​ត្រូវ​បាន​បញ្ចប់​ហើយ។ អ្វី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​នោះ គឺ​សិស្ស​ថ្នាក់​សង្គម​ម្នាក់​បាន​បន្សល់​ទុក​កំណាព្យ​មាន​អត្ថន័យ​ស៊ីជម្រៅ នៅ​លើ​ក្រដាស​កិច្ចការ​គីមីវិទ្យា។ សិស្ស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ​បាន​សរសេរ​យ៉ាង​ចាក់​ដោត​ថា៖ ជា​សិស្ស​សង្គម​ គំនិត​ល្ងឹតល្ងង់ សូម​អធ្យាស្រ័យ រូបមន្ត​គីមី​មិន​ចេះ​ឡើយ​ក្រៃ សូម​អធ្យាស្រ័យ​ពី​សិស្ស​សង្គម។ នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ​កន្លង​មក​ក៏​ធ្លាប់​មាន​សិស្ស​ប្រឡង​ឆមាស ឬ​ថ្នាក់​ជាតិ ធ្លាប់​សរសេរ​ចម្លើយ​ន័យ​ចាក់​ដោយ​ទុក​ឲ្យ​គណៈ​មេ​ប្រយោគ​ជា​អនុស្សាវរីយ៍​ផង​ដែរ។

(រូបភាព៖ Bacc.II Hunter Page)

សូម​ជម្រាប​ជូន​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ដែល​នឹង​ត្រូវ​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​២០​ ខែ​សីហាខាងមុខនេះ នឹងមានការចូលរួមទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម មាន​ចំនួន​សរុប ១១៧ ០៦១នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន១៩៥​មណ្ឌល ចែកចេញ​ជា​ ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-ខេត្ត​ទូទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

រូបតំណាង

ការ​ប្រឡង​នេះ នឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ចំណែក​ឯ​នៅ​តាម​មណ្ឌល​ប្រឡង​ខេត្ត​ផ្សេងៗ​ទៀត នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៨៕ ​

អត្ថបទ៖ វឌ្ឍនៈ