អតិថិជន​ភាគច្រើន​ចូលចិត្ត​ iPhone 6 ​ជាង​ 6 Plus (វីដេអូ)

  • 2014-09-20 17:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​របស់​ iPhone 6 ​និង​ iPhone 6 Plus ​តំណាល​គ្នា​ធ្វើ​ឲ្យ​អតិថិជន​​មាន​ការ​ពិបាក​ជ្រើសរើស​ថា ​មួយ​ណា​ល្អ​សម្រាប់​ខ្លួន។ ​​បើ​គិត​ពី​លក្ខណៈសម្បត្តិ​​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​សុទ្ធ​តែ​បំពាក់​បច្ចេកវិទ្យា​ល្អ​ដូចគ្នា​ដូចជា​​​មាន​អេក្រង់​ Retina HD ​និង​បំពាក់​ CUP A8 Processors ​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ចុងក្រោយ​របស់​ Apple iOS 8។​​​ ចំណុច​ដែល​ខុស​គ្នា​ធំ​គឺ​ទំហំ​អេក្រង់​តែ​ម្ដង​ដែល iPhone 6 ​មាន​ ៤,៧ អ៊ីញ ​ខណៈ​ iPhone 6 Plus ​មាន​ ៥,៥ ​អ៊ីញ។

 

​​​​តាម​ការ​ស្ទាបស្ទង់​របស់​គេហទំព័រ​ល្បី mashable ​​ពី​ជម្រើស​ពេញ​និយម​សម្រាប់​អតិថិជន​រវាង​ iPhone ​ទាំង​ពីរ​ម៉ូដែល​ឃើញ​ថា ​មនុស្ស​ភាគច្រើន​ស្រឡាញ់​ iPhone 6 ​ជាង។ ​​​​ចំណុច​ដែល​អតិថិជន​ភាគច្រើន​ក្នុង​ការ​ស្ទាប​ស្ទង់​ជ្រើស​យក​ iPhone 6 ​បាន​លើក​ឡើង​​​​​មាន​ដូចជា​ iPhone 6 ​មាន​ទំហំ​​តូច​ល្មម​ស្អាត​ និង​ងាយ​យក​តាម​ខ្លួន ​(អាច​ដាក់​ហោប៉ៅ​បាន)។ ​មតិ​ភាគច្រើន​ថា ​iPhone 6 Plus ​មាន​ទំហំ​ធំ​ពេក ​ខណៈ​ខ្លះ​ទៀត​ថា​​ បើ​ប្រើ​ Smartphone ​អេក្រង់​ធំ​ជាង​គេ​​របស់​ Apple ​នេះ ដូច​ប្រើ​ Galaxy Note ​របស់​ Samsung ​ដែរ។

 

ទស្សនា​វីដេអូ​ដើម្បី​ដឹង​ច្បាស់​ពី​ការ​ជ្រើសរើស​របស់​អតិថិជន​ Apple៖

http://youtu.be/NVcFwxCJb34  

ចុះ​បើ​ឲ្យ​រើស​ អ្នក​ចង់​បាន​មួយ​ណា​ជាង?

 អាន៖​​មើល​វីដេអូ​អ្នក​ទិញ​ iPhone 6 ដំបូង​គេ​​​ក្នុង​លោក​យក​មក​ទម្លាក់​​ធ្វើតេស្ត​លេង​​

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Mashable​​​​
អត្ថបទពេញនិយម