​​មើល​វីដេអូ​អ្នក​ទិញ​ iPhone 6 ដំបូង​គេ​​​ក្នុង​លោក​យក​មក​ទម្លាក់​​ធ្វើតេស្ត​លេង​​

  • 2014-09-19 21:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

iPhone 6/6 Plus បាន​​ទើប​តែ​បាន​ចរាចរ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ថ្ងៃ​នេះ​ហើយ​មាន​មនុស្ស​ជា​ច្រើន​ទៅ​ដេក​ចង​មុង​ចាំ​ទិញ។ បើ​តាម​ព័ត៌មាន​ជា​ច្រើន​ដែល​ចុះ​ផ្សាយ​កន្លង​មក​ថា​iPhone 6 ទាំង​ពីរ​ម៉ូដែល​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ហើយ​ធន់​នឹង​ការ​បែក​បាក់​រីឯ​​ផ្នែក​​ Software របស់​វា​ក៏​មាន​សមត្ថភាព​មិន​ណយ​ដែរ។ ​អីចឹង​ហើយ​ទើប​ អ្នក​ដែល​ទិញ​ iPhone 6/6 Plus ដំបូង​គេ​​លើ​លោក​​ពី​​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ​​លោក​ David Rahimi ​​​​សាកល្បង​យក​មក​ទម្លាក់​ធ្វើតេស្ត​លេង។​

 

បុរស​រូប​នេះ​ខំ​ជិះ​យន្តហោះ​ពី​អាមេរិក​ទៅ​កាន់​អូស្ត្រាលី​​​ទិញ​ឲ្យ​បាន​មុន​គេ​នេះ​​មិន​មែន​គ្មានគោលបំណង​ជាក់លាក់​ឡើយ។ ​​តាម​ពិត​លោក​គឺ​ជា​​និពន្ធនាយក​នៃ​​គេហទំព័រ​បច្ចេកវិទ្យា​ទូរសព្ទ​ PhoneBuff ​​ក្នុង​ទីក្រុង​ Laguna Hills ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក។ ​កាល​ដែល​លោក​ធ្វើ​បែប​នេះ​គឺ​ដើម្បី​យក​ Smartphone ជំនាន់​ចុងក្រោយ​មក​ធ្វើ​តេស្ត​​ឲ្យ​បាន​មុន​គេ​ដាក់​គេហទំព័រ​​របស់​ខ្លួន​។

 

ចង់​ដឹង​ថា ​iPhone 6/6 Plus ​ធុន​ប៉ុណ្ណា​ មើល​ការ​ទម្លាក់​របស់​លោក​ដូច​តទៅ៖ http://youtu.be/eGxlm82hWDM

 

 

ប៉ុណ្ណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឬ​ទេ?

ចុច​អាន៖ សហគ្រិន​​បច្ចេកវិទ្យា​វ័យ​ក្មេង​ទាំង​៨​ ​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ

ដោយ​៖ ប៉ែត ផាន់និត