សហគ្រិនបច្ចេកវិទ្យាវ័យក្មេងទាំង៨ ដែលគួរឲ្យស្ងើចសរសើរ
- 2014-09-18 22:59:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រិនបច្ចេកវិទ្យាវ័យក្មេងទាំង៨ ដែលគួរឲ្យស្ងើចសរសើរ
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកជំនាញបង្កើតកម្មវិធីមួយចំនួននៅលើសកលលោកមិនមែនសុទ្ធតែជាមនុស្សចាស់ អាយុច្រើននោះទេ តែក្នុងចំណោមអ្នកទាំងនោះក៏មានមនុស្សវ័យក្មេងៗ (ខ្លះជាកុមារា ឬកុមារី) ដែរ ជាក់ស្ដែងដូចជាស្ថាបនិក និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាខាងក្រោមនេះអញ្ចឹង៖
១. ជើងខ្លាំងវ័យក្មេង Evan អាយុ៨ឆ្នាំ
ជាអ្នករកចំណូលបានច្រើនជាងគេទី ២០ ក្នុង YouTube ប្រហែល ១,៣២លានដុល្លារក្នុងមួយឆ្នាំ។ តារាYouTube វ័យក្មេងម្នាក់នេះមាន Subscriber ក្នុងYouTube ចំនួន ៤៧៦០០០នាក់ និងមានអ្នកចូលមើលចំនួន៤៤៣លាននាក់។ អ្វីដែលកុមារាម្នាក់នេះធ្វើគឺ ការវាយតម្លៃទៅលើឧបករណ៍ក្មេងលេង និងវីដេអូហ្គេម។
២. Connor Zamary អ្នកបង្កើតកម្មវិធីវ័យក្មេងសម្រាប់ iPhone មានអាយុ១០ឆ្នាំ
Connor បានបង្កើតកម្មវិធីហ្គេមមួយឈ្មោះថា Toaster Pop ដែលដាក់លក់លើ App Store ក្នុងតម្លៃ ០,៩៩ដុល្លារ។ គេចង់ក្លាយជាអ្នកវិនិយោគទុនវ័យក្មេងបំផុតក្នុងលោក។ ដំបូងឡើយគេបានបង្កើតគំនិតនេះដាក់ក្នុងឯកសារ PowerPoint ហើយយកទៅបង្ហាញអ្នកវិនិយោគដែលចាប់អារម្មណ៍ ក្រោយមកគេក៏ជួល Developer ឲ្យបង្កើតហ្គេមខាងលើតែម្ដង។
៣. Lily Born ជាអ្នកបង្កើត Kangaroo Cup មានអាយុ ១១ឆ្នាំ
ដោយសារតែជីតារបស់ Born កើតជំងឺស្លាប់មួយចំហៀងខ្លួន (Parkinson's Disease) ហើយលំបាកពេលគាត់ចង់ផឹកទឹកទើបនាងមានគំនិតរចនាចេញជាផលិតកែវពិសេសមិនចេះបែក និងកំពប់មានឈ្មោះថា Kangaroo Cup។ Kangaroo Cup បានទទួលថវិកាឧបត្ថម្ភពីគម្រោងមួយ (លើគេហទំព័រ Kickstarter) ស្មើនឹងជាង៦ម៉ឺនដុល្លារ លើសការរំពឹងរបស់នាងថា បានត្រឹម ២៥០០០ ដុល្លារប៉ុណ្ណោះ។
៤. Erik Finman អាយុ ១៥ឆ្នាំ
ជាស្ថាបនិកក្រុមហ៊ុន Botangle រកប្រាក់បាន ១០ម៉ឺនដុល្លារ។ ក្រោយបានកាដូជាប្រាក់ចំនួន ១ពាន់ដុល្លារពីលោកយាយរបស់ខ្លួន Finman បានយកប្រាក់នោះទៅវិនិយោគលើកម្មវិធី Bitcoin (កម្មវិធី Open Source មួយ) ហើយបន្ទាប់មកក៏ប្រើប្រាស់កម្មវិធីនោះដើម្បីបង្កើតសេវាកម្មអប់រំខ្លួនឯងឈ្មោះ Botangle ដែលអាចឲ្យអ្នកសិក្សាឆ្លើយឆ្លងជាមួយអ្នកជំនាញនៅលើអនឡាញបាន។
៥. Thomas Sohmers អាយុ១៧ឆ្នាំ
ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន RexComputing ដែលបានបង្កើត Sever សម្រាប់កុំព្យូទ័រដែលមានល្បឿនលឿនបំផុត។
ចុចអាន៖ ១០ យ៉ាងដែលអ្នកគួរដឹងពីមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ
៦. Nick D'Aloisio អាយុ១៨ឆ្នាំ
ជាស្ថាបនិកក្រុមហ៊ុន Summly ដែលត្រូវបានទិញដោយក្រុមហ៊ុន Yahoo ក្នុងតម្លៃ ៣៣លានដុល្លារ។ កាលពីព្រឹត្តិការណ៍ពិព័រណ៍ International Consumer Electronics ក្នុងឆ្នាំនេះ ស្ថាបនិកវ័យក្មេងម្នាក់នេះបានដាក់បង្ហាញកម្មវិធីថ្មីសម្រាប់ទូរសព្ទរបស់ខ្លួនមួយទៀតឈ្មោះថា Yahoo News Digest (ជាកម្មវិធីដែលអាចផ្ដល់ព័ត៌មានថ្មីៗបំផុតនៅក្នុងពិភពលោក)។
៧. Arya Bina អាយុ១៩ឆ្នាំ
ជាស្ថាបនិកក្រុមហ៊ុន Cheap Travel Hunter ដែលជាក្រុមហ៊ុនមួយផ្ដល់សេវាកម្មធ្វើដំណើរទៅកាន់ភ្ញៀវទេសចរនៅទូទាំងពិភពលោកក្នុងតម្លៃថោកជាងក្រុមហ៊ុនដទៃទៀត។ បីឆ្នាំក្រោយចាប់ផ្តើម ក្រុមហ៊ុនរបស់Arya បានកើនបុគ្គលិកដល់២០នាក់ និងជាប់ជាក្រុមហ៊ុនលំដាប់ទី ២៤១២ លើលោកក្នុងវិស័យមួយនេះ។
៨. Marques Brownlee អាយុ២០ឆ្នាំ
ជាអ្នកឯកទេសបង្ហាញ និងណែនាំពីផលិតផលបច្ចេកវិទ្យាថ្មីៗដ៏ល្បីមួយរូបនៅក្នុងYouTube។ Marques មាន Subscriber ក្នុង YouTube រហូតដល់ទៅ ១,៥លាននាក់ និងអ្នកចូលទស្សនាសរុបជិត១៣០លាននាក់ លើវីដេអូបង្ហោះ ជាង៦៤០។
គំនិតមួយណាដែរ គួរឲ្យចាប់អារម្មណ៍ជាងគេ?
ចុចអាន៖នាឡិកាដៃមហាថ្លៃទាំង ៨ លើលោក
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ businessinsider