Kylie Jenner សួរ​សំនួរ​សង្សារ Travis Scott យ៉ាង​គួរ​ឲ្យ​ស្រលាញ់​ក្នុង​កម្មវិធី​១

  • 2018-07-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​មួយ​ដែល​រៀប​ចំ​ដោយ​ទស្សនាវដ្ដី GQ តារា​សម្ដែង​និង​អ្នក​ជំនួញ​វ័យ​ក្មេង Kylie Jenner ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​សាក​សួរ​សំនួរ​សង្សារ​ខ្លួន​ តារា​រ៉េប​ Travis Scott ២៣​សំនួរ​អំពី​ខ្លួន​នាង​ផ្ទាល់​។ វីដេអូ​នេះ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៧ ដែល​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ ជាង​១១​លាន​ដង​រួច​ទៅ​ហើយ និង​ព្រម​ជា​វីដេអូ​ Trending លំដាប់​ថ្នាក់​លេខ​១​លើ​ YouTube ទៀត​ផង។

សំនួរ​ទាំង​អស់​នោះ​ គឺ​សុទ្ធ​តែ​សំនួរ​គួរ​ឲ្យ​ស្រលាញ់​ដូច​ជា តើ​ Kylie មាន​ឆ្កែ​ចិញ្ចឹម​ប៉ុន្មាន, តើ​ Kylie ប្រើ​រយៈពេល​ប៉ុន្មាន​ដើម្បី​តុបតែង​ខ្លួន ជា​ដើម។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​អ្នក​ទាំង​ពីរ​ មើល​ទៅ​ដូច​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់​។

អ្នក​ទាំង​ពីរ​ បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ​មុន​ ហើយ​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ Stormi ជាមួយ​គ្នា​។ ​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម