ស្ដែង​ពេក! យក​ជើង​ផ្គុំ​ធាក់​គូ​ប្រកួត ក្នុង​វគ្គ​ជម្រុះ Champions League 

  • 2018-07-19 03:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Bryan Melisse​ របស់​ក្លឹបF91 Dudelange (ប្រទេស​​លុចហ្សំបួរ​) ត្រូវ​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​ភ្លាម​ៗ ក្រោយ​​​​លើក​ជើង​ប្រើ​ក្បាច់​កុងហ្វូ​ធាក់​លើ​កីឡាករ Mate Patkai របស់​ក្លឹប Videoton (ហុង​ការី)។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​​ម៉ោង​បន្ថែម​៩០​នាទី​ ដែល​ជា​ការ​ប្រកួត​ជើង​ទី​២​វគ្គ First qualifying round ដោយ​ក្លឹប Videoton កំពុង​នាំ​មុខ ២-១​ លើ​ក្លឹប F91 Dudelange។ ការ​ប្រកួត​កាល​ពី​ជើង​ទី​មួយ​ក្រុម​ទាំង​ពីរ​លេង​ស្មើ​គ្នា​ ១-១។ សម្រាប់​ជើង​ទី​ពីរ​ដែល​លេង​កាល​ពី​ម្សិលម្ង៉ៃដោយ​មើល​ឃើញ​ក្រុម​មាន​ភាគរយ​ចាញ់​ច្រើន​​ព្រោះ​ចុង​ម៉ោង​​ទៅ​ហើយ ស្រាប់​តែ​កីឡាករ Bryan Melisse មាន​ចេតនា​​យក​ជើង​ទាត់​បាល់​រួច​បន្លំ​​លោត​ធាក់ កីឡាករ Mate Patkai តែ​ម្ដង។

ចប់​ការ​ប្រកួត​សរុប​ទាំង​ពីរ​ជើង Videoton យក​ឈ្នះ F91 Dudelange ក្នុង​លទ្ធផល ៣-២ បាន​ឡើង​ទៅ​ជម្រុះ​វគ្គ​បន្ត។ សម្រាប់​កាយវិការ​លេង​របស់​កីឡាករ Bryan Melisse​ ធ្វើ​ឲ្យ​សមាជិក​ក្លឹប Videoton មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី