ព័ត៌មាន​ចចាមអារ៉ាម​ទាក់​ទង​ការ​ស្លាប់​ Mr. Bean កំពុង​តែ​កក្រើក​ខ្លាំង!

  • 2018-07-19 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៨​ខែ​កក្កដា​ម្សិលមិញ​នេះ មាន​គណនី​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ បាន​បង្ហោះ​ថា លោក Rowan Atkinson ដែល​យើង​ស្គាល់​ថា Mr. Bean បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​នោះ​ អ្នក​បង្ហោះ​សារ​ព្យាយាម​បញ្ជាក់​ថា​ខ្លូន​បាន​ទទួល​ព័ត៌មាន​នេះ​តាម​រយៈ​សារព័ត៌មាន Fox News។

ចំពោះ​ Post ដែល​បង្ហោះ​លើ​ Facebook នោះ​បាន​សរសេរ​ដូច្នេះ​ថា "តារា​សម្ដែង Rowan Atkinson ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​វ័យ​៦២​ឆ្នាំ​ ដោយ​សារ​តែ​ថត​ឈុត​ឆាក​គ្រោះ​ថ្នាក់។ ក្រោម​មក​ព័ត៌មាន​នេះ​ក៏​ត្រូវ​ល្បី​សាយ​ភាយ​ទូទាំង​បណ្ដាញ​សង្គម​ផ្សេង​ៗ​ទាំង Facebook និង Twitter ​ភាគ​ច្រើន​នៅ​ប្រទេស​វៀតណាម។

ក៏​ប៉ុន្តែ​បើ​យោង​ទៅ​តាម​ សារព័ត៌មាន Newcastle Chronical បាន​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ Fox News មិន​បាន​សរសេរ​ឬ​រាយការណ៍​ពី​ហេតុការណ៍​នេះ​ឡើយ ហើយ​ចំពោះ​វីដេអូ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ គឺ​ជា​ព័ត៌មាន​មិន​ពិត។ នេះ​គឺ​គ្រាន់​តែ​ជា​ល្បិច​ដើម្បី​ឲ្យ អ្នក​គាំទ្រ​លោក​ចុច​ចូល​មើល តាម​រយៈ​តំណ​នោះ​តែ​ប៉ុណ្ណោះ។

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​តារា​រូប​នេះ​ត្រូវ​គេ​បំប៉ោង​ព័ត៌មាន​ថា​ខ្លួន​ស្លាប់ ដោយ​ធ្លាប់​មាន​២​ដង​រួច​មក​ហើយ គឺ​កាល​ពី​ឆ្នាំ ២០១៦ និង​ខែ​មិនា​ឆ្នាំ​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម