Huawei បញ្ចេញ​អាវុធ​ថ្មី​តម្លៃ​ជាង ៣០០ ដុល្លារ​ ត្រៀម​វៃលុក​ទីផ្សារ​ស្មាតហ្វូន

  • 2018-07-20 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចេញ​ស្មាតហ្វូន​ធន់​កណ្ដាល(កម្រិត​ថវិការ)ដែល​មាន​បន្ត​គ្នា​ដូចជា Huawei Nova3, Nova 3E ឬ P20 Lite។ កាល​ពី​ពេល​ថ្មីៗ​នេះ Huawei ប្រចាំ​នៅ​ហ្វីលីពីន បាន​បង្ហើប​ឲ្យ​ពី​ដំណឹង Nova 3i ជំនាន់​ថ្មី​ដែល​បំពាក់​មក​ជាមួយ​បន្ទះឈីប​លេខ​ខ្ពស់ និង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​មិន​ឲ្យ​ចាញ់​សិស្ស​ច្បង​មុនៗ​នោះ​ទេ។

នៅ​លើ​គេហទំព័រ​ផ្លូវការ Huawei ប្រចាំ​នៅ​ហ្វីលីពីន បាន​ឲ្យ​ដឹង​ថា Nova 3i នឹង​បំពាក់​មក​ជាមួយ​បន្ទះឈីប Kirin 710 អាច​មាន RAM 4GB ឯ​កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ​ទំហំ ១៦+២ មេហ្គាភិចសែល កាមេរ៉ា​មុខ​ភ្លោះ​ទំហំ ២៤+ ២ មេហ្គាភិចសែល។

ស្មាតហ្វូន​នេះ​មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ​ប្រភេទ LCD អាច​បង្ហាញ​រូបភាព​បាន​កម្រិត FullHDដូច​ទៅ​នឹង Nova 3 ដែរ។ ជាង​នេះ​ទៀត Nova 3i ជា​ស្មាតហ្វូន​ដំបូង​គេ​របស់ Huawei ដែល​ប្រើ​បន្ទះឈីប Kirin 710 SoC ដែល​មាន​មាន​វិមាត្រ ១២ ណាណូម៉ែត្រ​ផលិត​ដោយ​ក្រុមហ៊ុន HiSilicon។

ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​របស់ Nova 3i មាន ១២៨ GB អាច​ថែម​មេម៉ូរី​ក្រៅ​បាន​ដល់ ២៥៦ GB។ ដំណើរការ​ដោយ Android Oreo 8.1 ជាមួយ​នឹង UI របស់ Huawei គឺ EMUI 8.1 ចេញ​ពី​ប្រអប់។

លើស​ពី​នេះ ​មុខងារ AI ដែល​ធ្លាប់​បំពាក់​លើ​កាមេរ៉ា​ត្រកូល Nova ពី​មុន​ក៏​រក្សា​ទុក​នៅ​ដដែល និង​កែ​ប្រែ​លើ​ចំណុច​ខ្លះ មាន​ន័យ​ថា ធ្វើ​ឲ្យ​កម្រិត​ចាប់​យក​រូបភាព​របស់​វា កាន់​តែ​ខ្លាំង និង​សំគាល់​បាន​លឿន​ជាង​មុន។

Nova 3i មាន​ថាមពល​ថ្ម ៣៣៤០ មីលីអំពែម៉ោង មាន​រន្ធ​ដោត​កាស​ប្រភេទ MicroUSB តែ​គ្មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នោះ​ទេ។ ចំណែក​ពណ៌​មាន ៣ គឺ ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ស្វាយ។

Nova 3i ត្រូវ​បាន​ដាក់​ឲ្យ​កម្ម៉ង់​ទិញ​ហើយ​នៅ​លើ​គេហទំព័រ​ផ្លូវការ Huawei ប្រចាំ​នៅ​ហ្វីលីពីន ចាប់​ពី​ថ្ងៃ​ទី ១៩ រហូត​ដល់​ថ្ងៃ​ទី ២៧ ខែកក្កដា​។ ការ​កម្ម៉ង់​ទិញ​នោះ​មាន​បន្ថែម​កាស Blutooth មួយ​ដែល​មាន​តម្លៃ​ខ្ទង់ ៥៥ ដុល្លារ ចំណែក​ឯ Nova 3i មាន​តម្លៃ​ប្រមាណ​ជា ៣០០ ដុល្លារ៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម