លោកស្រី Park Geun-hye ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំបន្ថែមទៀត
- 2018-07-20 07:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី Park Geun-hye ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំបន្ថែមទៀត
ចន្លោះមិនឃើញ
តុលាការកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែកក្កដា ២០១៨នេះ បានកាត់ទោសលោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគារ ៨ឆ្នាំបន្ថែមទៀត។
ការកាត់ទោសឲ្យជាប់ពន្ធនាគារបន្ថែមទៀតនេះ គឺក្រោយតុលាការរកឃើញថា លោកស្រីបានធ្វើឲ្យបាត់ប្រាក់រដ្ឋាភិបាលប្រមាណ ២៦លានដុល្លារ និងលូកលាន់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ២០១៦។
លោកស្រី Park វ័យ ៦៦ឆ្នាំ ត្រូវបានតុលាការរកឃើញកំហុស កាលពីខែមេសា ២០១៨ និងត្រូវបានចោទលើករណីជាច្រើន ដូចជាការសូកប៉ាន់ រំលោភអំណាច និងការបង្ខំ។
មុនការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាការ ៨ឆ្នាំនេះ លោកស្រី Park ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២៤ឆ្នាំផងដែរ លើករណីពុករលួយជាច្រើន៕