ខំទ្រាំចាំឡើងយូរ OPPO Find X លេច​មុខ​ព្រឹកមិញ Idol ទាំង​៣ថាតម្លៃ​វិញ​ក៏​មិន​ធម្មតា​ដែរ

  • 2018-07-20 08:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​រង់ចាំ​ម៉ូ​ដែល​ត្រកូល​Find របស់​OPPO​ អស់​រយៈពេល​៤​ឆ្មាំ​មក​នេះ ទី​បំផុត​វា​បាន​មកដល់​ខ្មែរ​ហើយ ដោយ​ព្រឹកមិញ ​OPPO ​បាន​ធ្វើការ​ប្រកាស​ការមក​ដល់​ Find X នៅឯ​សណ្ឋាគារ​ The Great Duke Cambodia។

អ្នក​តំណាង​ទាំង​៣ ដូចជា ​អ្នកនាង​ ពេជ្រ សោភា លោក Step កញ្ញា រ៉េត សូ​ហ្សា​ណា ក៏​មាន​វត្តមាន​ដែរ ក្នុង​នោះ​ក៏​មាន​តារា​ល្បីៗ​ផ្សេង​ទៀត​ដូចជា លោក ជា​ វណ្ណា​រិទ្ធ កញ្ញា ហ៊ិន ច័ន្ទ​និរ័ត្ន លោក​ ឆឹ​ម ស​ក្កដា ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត។

OPPO Find X​ នឹង​មាន​នៅ​ទីផ្សារ​ខ្មែរ​នៅ​ថ្ងៃ ៥ សីហា ឆ្នាំ​២០១៨​ក្នុង​តម្លៃ ៨៩៩ដុល្លារ​ ហើយ​វា​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ Bordeaux Red(​ពណ៌​ក្រហម​)​និង Glacier Blue(​ពណ៌​ខៀវ​) ​ក្រុមហ៊ុននឹង​បន្ថែម​កាដូ​ជា​ស៊ុម​រូបថត​ឌីជីថល​ដ៏​ទាន់​ស​ម័​យ​មួយ​ផង​ដែរ​​។ ចំណែក ​OPPO Find X Automobili Lamborghini Edition​នឹង​មិន​មាន​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ឡើយ​។

ការ​បង្កប់​កាមេរ៉ា​នេះ​ដែរ​ធ្វើ​ឲ្យ​​ផ្នែក​ខាង​ក្រោយ​របស់​ Find X មាន​ភាព​រលោង​ស្អាត​ គ្មាន​ចំណុច​រំខាន។ Find X រចនា​ដោយ​ប្រើ 3D Glass ទាំង​មុខ ទាំង​ក្រោយ មាន​អេក្រង់​ទំហំ​ ៦,៤ អ៊ីញ​ជា​ប្រភេទ OLED មាន​វិមាត្រ 19.5:9 និង​កម្រិត​លាត​ផ្ទៃ​អេក្រង់​ធំ​ដល់​ទៅ ៩៣,៨% ហើយ​ផ្ទៃ​គែម​ខាង​ក្រោម​ទូរសព្ទ​មាន​កម្រាស់​ត្រឹម​តែ 3.4mm តែ​ប៉ុណ្ណោះ។ លើ​អេក្រង់​មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ឡើយ ហេតុ​នេះ​ត្រូវ​ពឹង​ផ្អែក​​លើ​ការ​ការពារ​ដោយ​ស្កេន​មុខ​ ឬ លេខ​សម្ងាត់។

កាមេរ៉ា​ក្រោយ​របស់​ Find X មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​មេ​​ទំហំ​ ១៦ MP លាយ​នឹង​កាមេរ៉ា​ទី​ពីរ​ទំហំ​ ២០ MP។ ចំណែក​កាមេរ៉ា​មុខ​មាន​កម្រិត​ដល់​ ២៥ MP និង​អាច​ថត​រូប​ភាព​ Selfie បែប​ 3D ទៀត​ផង។

ស្មាតហ្វូន​នេះ​ប្រើ​បន្ទះ​ឈីប​ Snapdragon 845, មាន​ RAM ទំហំ​ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ២៥៦ GB។ ថ្ម​មាន​ទំហំ​​ ៣៧០០ mAh ទ្រាំទ្រ​នឹង​ការ​សាក​បញ្ចូល​ថ្ម​បាន​លឿន​ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo៕

អត្ថបទ៖ ថា ម៉ាលីដា