ចង់​ទៅ​នៅ​អាមេរិក​មួយ​គ្រួសារ​មិន​ពិបាក គ្រាន់​តែ​ត្រូវ​ការ​ចំនួន​ទឹក​ប្រាក់​វិនិយោគ

  • 2018-07-20 09:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hall Group ក្រុមហ៊ុន​ល្បី​ល្បាញ​នៅ​សហរដ្ឋ​អាមេរិក បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៦៨ ពេល​នេះ​បាន​ប្រកាស​រើស​អ្នក​វិនិយោគ​ពី​ប្រទេស​កម្ពុជា​ហើយ លើ​គម្រោង Hall Arts Hotel និង Residence នៅ​ទីក្រុង Dallas រដ្ឋ Texas ដោយ​អ្នក​ចាប់​អារម្មណ៍​ត្រូវ​មាន​ទឹក​ប្រាក់​យ៉ាង​តិច ៥០ម៉ឺន​ដុល្លារ នឹង​អាច​ទៅ​រស់នៅ​បាន​មួយ​គ្រួសារ​តែ​ម្ដង។

ម្យ៉ាង​អ្នក​ក៏​អាច​ដក​ប្រាក់​វិញ​បាន​ទាំង​អស់ នៅ ៣ឆ្នាំ​ក្រោយ ប្រសិន​បើ​អ្នក​មិន​ចង់​វិនិយោគ​បន្ត ហើយ​អ្នក​ក៏​នៅ​តែ​មាន​សិទ្ធិ​អាច​រស់នៅ​អាមេរិក​ក្នុង​ទីក្រុង​ណា​មួយ​ក៏​បាន​។

កញ្ញា លី ហួយ អ្នក​គ្រប់គ្រង OC Consultancy Service Co., Ltd ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​រៀបចំ​បញ្ជូន​អ្នក​ចាប់​អារម្មណ៍​គម្រោង​ខាង​លើ បាន​និយាយ​ថា៖ "Hall Arts Hotel និង Residence ជា​គម្រោង​ធំ​មួយ​របស់ Hall Group នៅ​អាមេរិក មាន​ប្រវត្តិ ៥០ឆ្នាំ​មក​ហើយ ដោយ​កាល​ពី​មុន​គេ​បើក​ឲ្យ​តែ​ប្រទេស​ផ្សេងៗ​ចូល​វិនិយោគ នេះ​ជា​គម្រោង​ទី ១ ដែល​បើក​ឲ្យ​អ្នក​វិនិយោគ​ខ្មែរ អ៊ីចឹង​សម្រាប់​អ្នក​មាន​លុយ​នៅ​ខ្មែរ​យើង ឲ្យ​តែ​គាត់​មាន​យ៉ាង​តិច ៥០ម៉ឺន​ដុល្លារ សម្រាប់​បណ្ដាក់​ទុន ៣ឆ្នាំ គាត់​អាច​ទៅ​នៅ​បាន ១០០% នៅ​ទាំង​គ្រួសារ​តែ​ម្ដង សម្រាប់​ការ​សិក្សា ការងារ ជំនួញ ឬ​លំហែ​ពេល​ចូលនិវត្តន៍ ឲ្យ​តែ​កូនៗ​គាត់​អត់​ទាន់​រៀបការ ម្យ៉ាង​បើ​ផុត ៣ឆ្នាំ គាត់​ចង់​ដក​ទុន​វិញ​ក៏​អត់​បញ្ហា"។

កញ្ញា លី ហួយ បាន​បន្ថែម​ថា សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍ ពេល​សម្រេច​ចិត្ត​អស់​ហើយ ខាង OC Consultancy នឹង​មាន​មេធាវី​រៀបចំ​ច្បាប់​ជា​ផ្លូវ​ការ ឬ​ក៏​អាច​អញ្ជើញ​មេធាវី​ផ្ទាល់​ខ្លួន​របស់​អ្នក​ក៏​បាន។

ជាក់​ស្ដែង Hall Group បាន​ជោគជ័យ​ការ​សាងសង់​អគារ KPMG Plaza ដែល​ដូច​គម្រោង​ខាង​លើ ដោយ​មាន​អ្នក​ចូលរួម​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ប្រមាណ ១៣០នាក់ ហើយ​ពេល​នេះ​អ្នក​ទាំង​នោះ​ក៏​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម ទាក់​ទង​លេខ​ទូរសព្ទ 096 55 22 915/ 012 883 215 អ៊ីម៉ែល chhaivornlihouy@gmail.com វិបសាយ www.hallarts.com ឬ​ទៅ​ដល់​ទីតាំង​ផ្ទាល់​នៅ​វិមាន​កាណាឌីយ៉ា ជាន់​ទី ១៨ ផ្លូវ​អង្គ​ដួង កែង​មហាវិថី​ព្រះ​មុនីវង្ស៕

អត្ថបទ៖​ វិទូ