អ្នក​ប្រើ iPhone X តិច​អត់​ដឹង​ថា Emoji ទើប​ចេញ​ថ្មី​ជាង​ ៧០ ឯណោះ

  • 2018-07-22 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បញ្ចេញ​ Emoji ថ្មី​ចំនួន​ ៧០ មាន​លើ​ iOS ក្នុង​ឆ្នាំ​នេះ​ តែ​ Siri បច្ចុប្បន្ន​ បាត់បង់​មេ​ ខណៈ​ទិន្នន័យ​ iCloud ប្រទេស​ចិន​ ជា​អ្នក​គ្រប់គ្រង​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុងប្រទេស។​

Emoji ថ្មី​មាន​ម៉ូដ​សក់​ប្លែក​ៗ ពណ៌​សក់​ថ្មី​ អាហារ​ ដូចជា​សាឡាត់​ ស្វាយ​ នំខេក​ និង​មាន​ច្រើន​ទៀត​ ទាក់ទង​នឹង​កីឡា​ និមិត្តសញ្ញា​ និង​គ្រឿង​អលង្ការ​។

វ័យ​ ៥៩ឆ្នាំ​ លោក​ Tom Gruber ជា​សហ​ស្ថាបនិក​ Siri ចុង​ក្រោយ​ចំណោម​បី​នាក់​ នៅ​ក្រុមហ៊ុន​ Apple បាន​ចូល​និវត្តន៍​ពី​តួនាទី​ជា​អ្នក​ដឹកនាំ​ក្រុម​អភិវឌ្ឍន៍​ជាន់​ខ្ពស់​ Siri។ អតីត​អ្នក​ដឹកនាំ​ AI និង​ផ្នែក​ស្រាវជ្រាវ​នៅ​ Google លោក​ John Giannandrea ត្រូវ​បាន​ជួល​បន្ត​ដើម្បី​ពង្រឹង​បន្ថែម​លើ​ការ​ងារ​នេះ​ ដោយ​សង្ឃឹម​ពង្រីក​សក្ដានុពល​ Siri កាន់​តែ​ត្រឹមត្រូវ​ និង​ងាយស្រួល​។

ច្បាប់​ប្រទេស​ចិន​ថ្មី​ តម្រូវ​ឲ្យ​សេវាកម្ម​ Cloud សម្រាប់​ប្រជាជន​ចិន​ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​។ ទិន្នន័យ​អតិថិជន​ក្នុង​ប្រទេស​ចិន​ ក៏​ត្រូវ​រក្សាទុក​ក្នុង​ប្រទេស​ផង​ដែរ​។ ក្នុង​នោះ​រួម​មាន​ទាំង​ទិន្នន័យ​ iCloud របស់​ Apple ដែរ​។ China Telecom ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់​ iPhone ជនជាតិ​ចិន​ ប្រមាណ​ច្រើន​ជាង​ ១៣០ លាន​នាក់​។ បើ​ជន​បរទេស​រស់នៅ​ប្រទេស​ចិន​ ប្រហែល​ត្រូវ​រក​អ្វី​ផ្សេង​ដើម្បី​ Backup ទិន្នន័យ​ iPhone ហើយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ esquire   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី