Klopp ថា​មិន​ចង់​ខ្វល់​រឿង​រិះគន់​ថា​លោក​ចាយ​ច្រើន​រដូវ​កាល​នេះ

  • 2018-07-22 01:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp បាន​ប្រាប់​ថា​ "មិន​ខ្វល់​ទេ" ពី​ការ​រិះគន់​នានា​ជុំវិញ​ការ​ចាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​របស់​ Liverpool នៅ​ពេល​ទី​ផ្សារ​បើក​រដូវ​កាល​ថ្មី​នេះ។​

Klopp

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ធ្លាប់​និយាយ​ក្រោយ​ Manchester United ទិញ​ Paul Pogba តម្លៃ​៨៩​លាន​ផោន​ថា លោក​នឹង​ឈប់​ពី​បាល់ទាត់​បើ​ត្រូវ​ចាយ​លុយ​ខ្ជះខ្ជាយ​ដូច្នេះ។ យ៉ាង​ណា​ Liverpool បច្ចុប្បន្ន​ហាក់​ខុស​ពី​ Liverpool ពី​មុន​ក្រោយ​បំបែក​កំណត់ត្រា​ទិញ​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក​ និង​ចុង​ក្រោយ​ទិញ​អ្នក​ចាំ​ទី​ថ្លៃ​បំផុត​លើ​លោក។​

“យើង​មិន​ខ្វល់​ពី​ពិភព​ខាង​ក្រោយ​កំពុង​គិត​អ្វី​លើ​ Liverpool ទេ ដូច​ Manchester United មិន​ខ្វល់​ពី​អ្វី​ដែល​ខ្ញុំ​បាន​រិះគន់​ដូច្នោះ​ដែរ។ តើ​ខ្ញុំ​បាន​ប្រែប្រួល? ជា​ការ​ពិត​ខ្ញុំ​ប្រែប្រួល​មែន។ ពេល​នេះ​ខ្ញុំ​មាន​​គ្រប់​កីឡាករ​ដែល​ Liverpool ចង់​បាន"។ Jurgen Klopp និយាយ​ដូច្នេះ។ ​

រាប់​ត្រួសៗ​ក្នុង​ឆ្នាំ​២០១៨​នេះ​ Liverpool បាន​ចាយ​៧៥​លាន​ផោន​លើ Virgil van Dijk, ៥០​លាន​ផោន​លើ​ Naby Keita, ៤០​លាន​ផោន​លើ​ Fabinho, ១៣​លាន​ផោន​លើ​ Xherdan Shaqiri និង​ចុង​ក្រោយ​ ចាយ​៦៦​លាន​ផោន​លើ​ Alisson៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី