Neymar បកស្រាយ​រឿង​គេ​រិះគន់​ប្រកាច់​រមៀល​ពេញ​ទីលាន

  • 2018-07-22 03:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រេស៊ីល​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ធ្វើ​ពុត​ឈឺ​ប្រកាច់​រមៀល​ពេញ​ទីលាន។ បន្ទាប់​ពី​ស្ងាត់​មួយ​រយៈ​ធំ ពេល​នេះ​តារា​ឆ្នើម PSG បាន​ចេញ​មុខ​បកស្រាយ។

Neymar បានប្រាប់ AFP ថា "មនុស្ស​ឆាប់​នាំ​គ្នា​រិះគន់​អ្នក​ដែល​មាន​កំហុស​ ប៉ុន្តែ​មិន​រិះគន់​អ្នក​​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កំហុស​ឡើយ"។

“ខ្ញុំ​មក​ World Cup ដើម្បី​លេង​បាល់ ដើម្បី​ផ្តួល​គូ​ប្រកួត មិនមែន​​មក​ឲ្យ​គេ​ទាត់​ទេ។ ការ​រិះគន់​មក​លើ​ខ្ញុំ​គឺ​ជា​ការ​និយាយ​បំផ្លើស ខ្ញុំ​ជា​មនុស្ស​ធំ ខ្ញុំ​ធ្លាប់​ទៅ​ហើយ​នឹង​រឿង​បែប​នេះ"។

កីឡាករ​ដែល​បំបែក​កំណត់ត្រា​ពិភពលោក ២២២ លាន​អឺរ៉ូ បាន​និយាយ​ថា​លោក​បាន​​កាន់​ទុក្ខ​បន្ទាប់​ពី​ប្រេស៊ីល​ជ្រុះ​ចេញ​ពី World Cup។

Neymar បាន​និយាយ​ថា​ខ្លួន​មិន​ចង់​ឃើញ​បាល់ ឬ មើល​ការ​ប្រកួត​ដែល​នៅ​សល់​នៃ​ការ​ប្រកួត World Cup ឡើយ​បន្ទាប់​ពី​បែលហ្សិក​ទម្លាក់​ប្រេស៊ីល​នៅ​វគ្គ ១/៤។

"ខ្ញុំ​កំពុង​កាន់ទុក្ខ​ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ណាស់ ប៉ុន្តែ ទុក្ខ​ព្រួយ​នេះ​វា​បាន​កន្លង​ផុត​ទៅ​ហើយ។ ខ្ញុំ​មាន​កូនប្រុស ក្រុម​គ្រួសារ និង មិត្តភក្តិ​របស់ខ្ញុំ​មិន​ចង់​ឃើញ​ខ្ញុំ​ខ្សឹកខ្សួល​យ៉ាង​ដូច្នេះ​ទេ"។ តារា​ឆ្នើម​​របស់ Paris St-Germain បាន​និយាយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី