បើ​ចង់​ទៅ​លេង​នៅ​ចិន គួរ​ដឹង​រឿង​រ៉ាវ​ពាក់​ព័ន្ធ iCloud បន្តិច​សិន

  • 2018-07-22 04:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន បាន​ចេញ​សេចក្ដី​ប្រកាស​ថ្មី​មួយ តម្រូវ​ឲ្យ​សេវាកម្ម​ Cloud ទាំង​អស់​ក្នុង​ប្រទេស​ចិន​ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​។ ទិន្នន័យ​អតិថិជន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទិន្នន័យ​ iCloud របស់ Apple ក៏​ត្រូវ​រក្សាទុក​ក្នុង​ប្រទេស​នេះ​ផង​ដែរ។

កាល​ពី​អំឡុង​ខែ​កុម្ភៈ​កន្លង​ទៅ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple ក៏​បាន​ប្រកាស​ពី​ផ្លាស់​ប្ដូរ​គណនី iCloud អ្នក​ប្រើប្រាស់​នៅ​ចិន ទៅ​ផ្ទុក​ក្នុង Server ក្រុមហ៊ុន​គ្រប់គ្រង Cloud Big Data (GBCD) ដែល​ជា​ដៃគូ​របស់​ខ្លួន​ក្នុង​ខេត្ត Guizhou ប្រទេស​ចិន។ យ៉ាង​ណា​ក្ដី ក្រុម​អ្នក​តស៊ូ​មតិ​អំពី​សិទ្ធ​មនុស្ស​មួយ​ក្រុម បាន​ព្រមាន​ថា ការ​ផ្លាស់​ប្ដូរ​របស់ Appleនេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​កាន់​តែ​មាន​គ្រោះ​ថ្នាក់ ជា​ពិសេស​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។

ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​នេះ Apple បាន​ផ្ដល់​ចម្លើយ​ថា ពួក​គេ​គ្មាន​ជម្រើស​ណា​ផ្សេង​ទេ ប៉ុន្តែ​​គេ​នឹង​ពិចារណា​ជា​ថ្មី ប្រសិន​បើ​ខាង​ភាគី​ចិន ចង់​បន្ត​ការ​ផ្ដល់​សេវា iCloud ទៅ​កាន់​អ្នក​ប្រើ​នៅ​ចិន។

China Telecom ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់​ iPhone ក្នុង​ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​ចំនួន​ច្រើន​ជាង​ ១៣០ លាន​នាក់។ ដូចនេះ ប្រហែល​ជា​ចុង​ក្រោយ ​ប្រជាជន​ចិន ឬ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ឈប់​ប្រើប្រាស់ Apple iCloud តែ​ម្ដង។ ជាង​នេះ​ទៀត បើ​ជន​បរទេស​ដែល​ចង់​ទៅ​លេង ឬ​ទៅ​រស់នៅ​ក្នុង​ប្រទេស​ចិន​ ប្រហែល​ត្រូវ​រក​អ្វី​ផ្សេង​ដើម្បី​ Backup ទិន្នន័យ​ iPhone ហើយ​៕

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រក្សា