PCX Hybrid នឹងដាក់លក់នៅថៃខែក្រោយ កម្លាំងជាងនៅជប៉ុន
- 2018-07-23 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PCX Hybrid នឹងដាក់លក់នៅថៃខែក្រោយ កម្លាំងជាងនៅជប៉ុន
ចន្លោះមិនឃើញ
សប្ដាហ៍មុនមានការចុះផ្សាយថាម៉ូតូ PCX Hybrid នឹងមានដាក់លក់នៅលើទីផ្សារប្រទេសជប៉ុនមុនគេ នៅថ្ងៃទី ១៤ ខែកញ្ញា ក្នុងតម្លៃប្រមាណ ៣ ៨០០ ដុល្លារ។ ប៉ុន្តែប្រទេសថៃឯណោះទេ ដែលមានលក់ PCX Hybrid មុនគេ ដោយមានកម្លាំងម៉ាស៊ីនខ្លាំងជាងម៉ូតូដែលនឹងលក់នៅប្រទេសជប៉ុនទៅទៀត។
កាលពីថ្ងៃទី ១៨ ខែកក្កដាកន្លងទៅ ក្រុមហ៊ុន Honda ប្រចាំប្រទេសថៃបានប្រកាសចេញម៉ូតូ PCX Hybrid ដែលមានម៉ាស៊ីនទំហំ ១៥០ សេសេ។ ចំណុចពិសេសនៃម៉ូតូនេះ ដូចគ្នានឹងម៉ូតូដែលគ្រោងនឹងដាក់លក់នៅប្រទេសជប៉ុនដែរ។
លើម៉ូតូនេះមានប្រភេទបើកបរចំនួនពីរគឺ "D” សម្រាប់ការបើកបរធម្មតាសន្សំសំចៃប្រេងឥន្ធនៈ និង "S” សម្រាប់ការបើកបរដែលត្រូវការកម្លាំងខ្លាំង ដោយម៉ូទ័រអគ្គិសនីនឹងជួយដល់កម្លាំងបន្ថែម។
តម្លៃម៉ូតូ PCX Hybrid ដែលលក់នៅប្រទេសថៃនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងចេញលក់លើទីផ្សារនៅថ្ងៃទី ៥ ខែសីហាខាងមុខ៕