ដល់​ក! មាន​គេ​ទម្លាយ​ថា គ្រូ​ថ្មី​របស់ Chelsea ជក់​បារី​មួយ​ថ្ងៃ​៨០​ដើម

  • 2018-07-23 03:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ​ Chelsea ត្រូវ​ការ​រៀបចំ​កន្លែង​មួយ​ក្នុង​កីឡដ្ឋាន Stamford Bridge ដើម្បី​ទុក​ឲ្យ​លោក Maurizio Sarri អាច​ជក់​បារី​បាន​ ពេល​មាន​ការ​ប្រកួត។

Sarri បាន​ចេញ​ពី​ ​Napoli មក​ចូលរួម​ជាមួយ Chelsea​ ក្នុង​​កុងត្រា​៣​ឆ្នាំ។ តាម​ប្រភព​ជិតស្និទ្ធ​មួយ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ​វ័យ​៥៩​ឆ្នាំ​រូប​នេះ​​ជក់​បារី​មួយ​ថ្ងៃ​ប្រមាណ​៨០​ដើម។ កាល​នៅ​ដឹក​នាំ​នៅ​ Serie A បាន​អនុញ្ញាត​ឲ្យ​លោក​អាច​ជក់​បារី​បាន​​លើ​ទីលាន។

យ៉ាង​ណា​សម្រាប់​នៅ​ចក្រភព​អង់គ្លេស​គឺ​មិន​អនុញ្ញាត​ដាច់​ខាត។ ដូច្នេះ​ក្លឹប Chelsea​ ត្រូវ​តែ​រក​វិធី​​ណាមួយ​ដើម្បី​ផ្ដល់​ទីតាំង​ឲ្យ Sarri អាច​បង្ហុយ​ផ្សែង​បាន។ Maurizio Sarri ជា​គ្រូ​ជើង​ចាស់​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ដោយ​ដឹក​នាំ​ជិត​២០​ក្លឹប​ហើយ។ តែ​រឿង​ចាប់​អារម្មណ៍​លោក​មិន​ដែល​ជួយ​ក្លឹប​ណាមួយ​លើក​ពាន​នោះ​ឡើយ៕ ​​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ