ស្គាល់​ខ្សែ​ប្រយុទ្ធ​​លេខ ៧ របស់​បាសាក់​នេះ​ទេ​ជា​អតីត​កីឡាករ​អាជីព ?

  • 2018-07-23 03:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​មិន​អាជីព​បាសាក់ អេសហ្វី មាន​កីឡាករ​ឆ្នើម​មួយ​រូប​ពាក់​លេខ ៧ គឺ​ជា​អតីត​ខ្សែ​​ប្រយុទ្ធ​របស់​ក្លឹប​ប៉ូលិស ដែល​ជា​ក្រុម​បាល់ទាត់​អាជីព​​កំពុង​លេង​នៅ​​លីគ​កំពូល​កម្ពុជា។

ព្រះអង្គម្ចាស់អម្រិតទីវង្ស

ប្រធាន​ក្រុម​បាសាក់​ព្រះ​អង្គ​ម្ចាស់​អម្រិត​ទី​វង្ស​ ​បានឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​រូប​នោះ​ឈ្មោះ មឿន ផានិត ជា​អតីត​កីឡាករ​របស់​ក្លឹប​ប៉ូលិស​ពី​មុន។ រូប​គេ​ឈប់​លេង​ឲ្យ​​ក្លឹប​អាជីព​ចំនួន ២ ឆ្នាំ​មក​ហើយ ដោយ​បច្ចុប្បន្ន​ជា​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​មួយ​រូប​របស់​បាសាក់។

ប្រធាន​ក្រុម​រូប​នេះ​ ក៏​មាន​ក្ដី​រំពឹង​ថា ឆ្នាំ​នេះ​ក្រុម​របស់​ព្រះអង្គ​អាច​​បញ្ចប់​​ក្នុង​ប្រអប់ Top 5 ក្នុង​ពាន Khmer Real Estate ​បើ​ទោះ​​កំពុង​ឈរ​​លេខ ៧ ក្នុង​តារាង​ ប្រសិន​បើ​ក្រុម​ទាំង​មូល​ព្យាយាម​លេង​ឲ្យ​បាន​ល្អ​។ សម្រាប់​ការ​ប្រកួត​របស់​ បាសាក់ សប្ដាហ៍​ ទី​១៤ គឺ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​ច្បាប់ ៥-២ ក្នុង​នោះ មឿន ផានិត​ រក​បាន​ពីរ​គ្រាប់​ផង​ដែរ។

មឿន ផានិត (លេខ៧)

លទ្ធផល​សប្ដាហ៍​ទី​១៤៖​

  • Kompong Cham 3-0 V.train

  • Bayon Wanderers 3-0 Anachak TK

  • Snor 3-0 Wat Koh

  • Khmer United 1-1 Riel PP

  • Law 2-5 Bassac

  • Anvaya 3-1 RFL

  • Blue Dragon 1-3 Avatar

  • Giants 5-2 Kon Khmer

  • HHK 3-2 Mambo

  • Tangkok 1-5 Tunsorng​​​​

សកម្មភាព​ប្រកួត​របស់​បាសាក់ និង​ក្រុម​ច្បាប់​​សប្ដាហ៍​ទី​១៤

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​