Smart ថែម​ទុនបម្រុង ៨០លាន​ដុល្លារ​​ពង្រីក​បណ្តាញ​ 4G និង 4.5G តាម​ជនបទ

  • 2018-07-23 06:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ផ្តោតលើ​ការ​ព​ង្រី​ក​ប្រព័​ន្ធ 4G និង 4.5G នៅ​ទូទាំង ២៥​ខេត្ត​-​ក្រុង​ទូទាំង​ប្រទេស​ឆ្នាំ​នេះ​ Smart ថែម​ទុនបម្រុងដល់ទៅ ៨០ លាន​ដុល្លារ​​ពង្រីក​បណ្តាញ​ទូរសព្ទ​ចល័ត​ច្រើន​ខេត្តនៅ​កម្ពុជា។

រហូតមកទល់​បច្ចុប្បន្ន​នេះ​ ក្នុង​ចំណោម​ស្ថានីយ៍​មូលដ្ឋាន​ចំ​នួន ២ ៥០០ កន្លែង របស់ Smart មាន​ជាង ៩០ ភាគ​រយ​ហើយ ដែល​មាន​បំពាក់​ប្រព័​ន្ធ 4G ខណៈដែល​ស្ថានីយ៍​មូលដ្ឋាន ១០០ ភាគ​រយ​សុទ្ធតែ​បំពាក់​ដោយ​ប្រ​ព័​ន្ធ 3G ។

ក្នុង​នោះ​កាល​ពី​ពេ​លថ្មីៗនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍​កម្ពុជា និង​ក្រុមហ៊ុន Smart Axiata ប្រារ​ព្ធពិធីបើកការដ្ឋា​នសា​ង​សង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​បណ្តាញ​ទូរ​សព្ទ​ច​ល័​ត នៃ​មូល​និ​ធិ​កាតព្វកិច្ច​សេវា​សកល​ទូរ​គមនាគ​មន៍​ ៣១ កន្លែង​នៅក្នុង​ពិធី​ដែល​រៀបចំ​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង ដែល​ជា​ស្ថានីយ៍ទី ៦​ក្នុង​ចំណោម​ ១០​ខេត្ត ។

ឯកឧត្ដម ត្រាំ អ៊ីវ​តឹក រដ្ឋ​ម​ន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មូលនិ​ធិ​កាតព្វកិច្ច​សេវា​សកល​ទូរ​គមនាគ​មន៍ បានថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន Smart ដែល​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ បង់​វិភាគទាន​មូល​និ​ធិ​កាតព្វកិច្ច​សេវា​សកល​ទូរ​គមនាគ​មន៍ ដែល​នឹង​ជួយ​ធ្វើឲ្យ​សេវា​គ្របដណ្ដប់រ​លក​អាកាស​ប្រព័ន្ធទូរ​ស​ព្ទ​ឲ្យ​កាន់តែ​ប្រសើរ​នៅតាម​ជន​បទ។

មូល​និធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ន៍ (CBRDF) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៧។ មូល​និធិ​ទាំងនេះ មាន​គោល​បំណង​ជំរុញ​ការ​អភិ​វ​ឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ សេវាកម្ម និង ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស​នៅ​ទូទាំង​ប្រទេស​។ នៅក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​អនុវត្ត គ​ម្រោង​ជា​មួយក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ ដោយ​ប្រើប្រាស់​ប្រាក់​វិភាគទាន​របស់ខ្លួន ជាង ៦ លាន​ដុល្លា​អាមេរិក ដែល​បាន​បញ្ចូល​ក្នុង​មូល​និធិ​ទាំង​ពី​រនេះ​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smart.com.kh

អត្ថបទ៖ ថា ម៉ាលីដា