ឃើញ​​ក្មេង​មែន ច្រឹង ពលរដ្ឋ ជួប​បញ្ហា​ជោគ​ជាំ ទម្រាំ​បា​ន​ក្លាយ​ជា​​កីឡាករ​ល្បី​សព្វ​ថ្ងៃ(វីដេអូ)

  • 2018-07-23 10:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​លុយ​​តែ​ ១៥០០ រៀល​ក្នុង​ហោប៉ៅ ​ប្រឹង​រស់​ដោយ​ការ​​​ហូប​មី​កញ្ចប់​​រាល់​ថ្ងៃ ដើម្បី​​សន្សំ​លុយទុក​​ហ្វឹកហាត់​ ត្បិត​ចង់​ចូល​​ប្រកួត​ក្នុង​ក្លិប​​ល្បី​ គឺ​ជា​អតីត​កាល​ដ៏​ជូរចត់ តែ​មាន​អត្ថន័យ​របស់​កីឡាករ​បាល់​ទាត់​វ័យ២១ ឆ្នាំ​ ច្រឹង ពលរដ្ឋ។

ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល ៤ នាទី ផលិត​ដោយ​ក្រុមហ៊ុន​ម៉ាក​នាឡិកា​​ដៃ​ Nautica ប្រចាំ​កម្ពុជា បាន​ស្ដែង​ឲ្យ​ឃើញ​ពីការ​ប្រឹង​ប្រែង ​តស៊ូ​ជម្នះ​ឧបសគ្គ ការ​បាក់​ទឹក​ចិត្ត និង​ការ​ឆ្លង​កាត់​ភាព​លំបាកលំបិន​ជា​ច្រើន។ ទោះ​ជា​ដួល​ច្រើន​ដង​ទាំង​នៅ​ក្មេង​វ័យ​ដូច្នេះ​ក្ដី​ ក៏​បុរស​សង្ហា​រូប​នេះ​នៅ​អាច​ក្រោក​ឈរ​ឡើង​វិញ បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដើម្បី​ដេញ​ចាប់​ក្ដី​ស្រមៃ​របស់​ខ្លួន។

ពលរដ្ឋ ​ប្រាប់​ថា ​មាន​មនុស្ស​ម្នាក់​ដែល​តែ​ជួយ​ជំរុញ​រូប​លោក​ឲ្យ​​បន្ត​ដំណើរ​ រហូត​មាន​លទ្ធផល​ដូច​ថ្ងៃ​នេះ។ ចង់​ដឹង​គេ​ជា​អ្នក​ណា​អត់? ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

អត្ថបទ៖ សុខណា