ទីបំផុត កូរ៉េខាងជើង ចាប់ផ្តើមរុះរើកន្លែងបាញ់បង្ហោះរ៉ុក្កែតហើយ!
- 2018-07-24 01:24:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត កូរ៉េខាងជើង ចាប់ផ្តើមរុះរើកន្លែងបាញ់បង្ហោះរ៉ុក្កែតហើយ!
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្ដើមរុះរើផ្នែកមួយនៃទីតាំងបាញ់បង្ហោះរ៉ុកកែតដ៏សំខាន់ នៅភាគខាងជើងឆៀងភាគខាងលិចនៃប្រទេសរបស់ខ្លួន។
បើយោងតាមរូបភាពពីផ្កាយរណប នៅកន្លែងបាញ់បង្ហោះរ៉ុក្កែត Sohae ដែលត្រូវបានមើលឃើញដោយក្រុមឃ្លាំមើល 38 North មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញថា ក្រុងព្យុងយ៉ាងកំពុងគោរពតាមការសន្យា ដែលធ្វើឡើងចំពោះសហរដ្ឋអាមេរិក កាលពីខែមិថុនា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាថានឹងបំផ្លាញ ទីតាំងសាកល្បងម៉ាស៊ីនមួយ (engine test site) ប៉ុន្តែមិនបានបញ្ជាក់ថាមួយណាទេ។
ក្រុងព្យុងយ៉ាង បានអះអាងថា Sohae គឺជាទីតាំងបង្ហោះផ្កាយរណបមួយ។ ប៉ុន្តែមន្ត្រីអាមេរិកសង្ស័យថា វាត្រូវបានគេប្រើដើម្បីបាញ់សាកល្បងមីស៊ីលផ្លោង (ballistic missile)។
គួររំលឹកឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំកំពូលដ៏សំខាន់ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមុន មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េចោលទាំងស្រុង៕