បង្ហាញមុខកូនប្រុសច្បងរបស់ Pacquiao សង្ហាមិនធម្មតា
- 2018-07-24 08:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខកូនប្រុសច្បងរបស់ Pacquiao សង្ហាមិនធម្មតា
ចន្លោះមិនឃើញ
និយាយពីឈ្មោះ Manny Pacquiao នរណាក៏ស្គាល់ជាកំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីពីន ល្បីប្រចាំពិភពលោក។ ប៉ុន្តែបើនិយាយពីគ្រួសារ ប្រពន្ធកូនរបស់កីឡាកររូបនេះមិនសូវមានអ្នកដឹងទេ។
ថ្ងៃនេះនឹងបង្ហាញពីសម្រស់កូនច្បងរបស់ Pacquiao ដែលមិនសូវមានអ្នកដឹង។ Pacquiao បានរៀបការជាមួយអ្នកស្រី Jinkee Jamora កាលពីឆ្នាំ២០០០ ដោយបច្ចុប្បន្នមានកូនប្រុសស្រី៥នាក់។ នៅឆ្នាំ២០០០ដដែល ពួកគេបានចំណងដៃកូនប្រុសម្នាក់ ដាក់ឈ្មោះថា Emmanuel Pacquiao Jr។
ខុសពីឪពុកEmmanuel មិនចង់ចាប់អាជីពប្រដាល់ទេ។ ម្ដាយរបស់គេទម្លាប់ទម្លាយថា កូនប្រុសខ្លួនបានចុះកុងត្រាធ្វើជាម៉ូដែលឲ្យក្រុមហ៊ុនផលិតផលសំលៀកបំពាក់មួយចំនួន។ Emmanuel ដែលមានឈ្មោះក្រៅមួយទៀត Jimuel សិក្សាក្នុងសាលាមួយក្នុងខេត្ត Laguna ប្រទេសហ្វីលីពីន។ បន្ទាប់មកក៏បានផ្លាស់ទៅរៀននៅសាលា Hope Christian School ក្នុងទីក្រុង General Santos City ដែលជាកន្លែងគេបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ៕