ចង់ដឹងអត់ ប្រជ្រុយលើម្រាមដៃមនុស្សស្រី តំណាងឲ្យអ្វីខ្លះ?
- 2018-07-25 06:38:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងអត់ ប្រជ្រុយលើម្រាមដៃមនុស្សស្រី តំណាងឲ្យអ្វីខ្លះ?
ចន្លោះមិនឃើញ
បើអ្នកជាមនុស្សស្រីដែលមានប្រជ្រុយនៅតាមម្រាមដៃ ប្រាកដជាចង់ដឹងពីអត្ថន័យផ្សេងៗរបស់វាជាក់ជាមិនខាន។ វាបាននិយាយពីជោគវាសនា និងបុគ្គលិកលក្ខណៈខ្លះៗរបស់អ្នកកើតប្រជ្រុយកន្លែងទាំងនោះ។ ខាងក្រោម កញ្ញា សូមបង្ហាញពីន័យសំខាន់ៗតាមម្រាមនីមួយៗ៖
១.មេដៃ
នៅគល់ម្រាមដៃ៖ អ្នកជាមនុស្សស្រីរឹងមាំ ស្មោះត្រង់ និងមានចិត្តល្អ។
ប្រជ្រុយនៅកណ្ដាលម្រាមដៃ៖ ជាមនុស្សសម្លឹងមើលវែងឆ្ងាយ ប៉ុន្តែក៏ជាមនុស្សងាយបង្កកំហុសផងដែរ។
នៅចុងម្រាមដៃ៖ ជាមនុស្សទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកនៅជុំវិញខ្លួន។ មិនតែប៉ុណ្ណោះពូកែរកប្រាក់ថែមទៀតផង ហើយក៏ពូកែខ្ជះខ្ជាយណាស់ដែររហូតពេលខ្លះអាចជួបបញ្ហាសេដ្ឋកិច្ច។
និយាយរួមអ្នកដែលមានប្រជ្រុយនៅមេដៃ ភាគច្រើនចូលចិត្តភាពសប្បាយរីករាយ។
២.ចង្អុលដៃ
ប្រជ្រុយនៅគល់៖ ខ្មាសអៀនច្រើន ខ្វះទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មានភាពស្មោះត្រង់ មិនចូលចិត្តភាពលោភលន់។
ប្រជ្រុយនៅកណ្ដាលម្រាមដៃ៖ មានមហិច្ឆតា និងឆន្ទៈខ្ពស់ ដើម្បីកសាងអនាគត។ ថ្វីបើមានការពិបាក និងជួបឧបសគ្គច្រើនក៏ដោយ នារីបែបនេះនៅតែបន្តស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន។
នៅចុងម្រាមដៃ៖ ស្ត្រីមានប្រជ្រុយបែបនេះមិនសូវសម្របខ្លួនទៅនឹងបរិស្ថានការងារដែលមានការប្រកួតប្រជែងទេ។ គេតែងតែចង់បានជីវិតសន្តិភាព និងស្ងប់ស្ងាត់។
៣.ដៃកណ្ដាល
ប្រជ្រុយនៅគល់៖ ជាមនុស្សមិនសូវយល់សាច់ការអីប៉ុន្មានទេ។
ប្រជ្រុយនៅកណ្ដាលម្រាមដៃ៖ ជាមនុស្សមានការខិតខំប្រឹងប្រែង ទោះជាជួបបញ្ហាអ្វីក៏ព្យាយាមដោះស្រាយឲ្យចេញជារូបរាងដែរ។
នៅចុងម្រាមដៃ៖ មនុស្សម្នាក់ដែលមានការពិបាកគ្រប់គ្រងអារម្មណ៍រំភើប និងកំហឹង។ នៅក្នុងជីវិតត្រូវឆ្លងកាត់ជម្លោះ វិវាទច្រើន។
៤.នាងដៃ
ប្រជ្រុយនៅគល់៖ មនុស្សដែលមានស្នាមប្រជ្រុយនេះ រីករាយនឹងសេរីភាព ហើយមិនគិតលុយជាធំ។
ប្រជ្រុយនៅកណ្ដាលម្រាមដៃ៖ ចិត្តល្អ ប៉ុន្តែមិនទាន់មានឱកាស ដើម្បីអភិវឌ្ឍអាជីពខ្លួន។
នៅចុងម្រាមដៃ៖ ងាយស្រួលក្នុងការផ្លាស់ប្ដូរអារម្មណ៍ ឬអាចនិយាយថាពិបាកក្នុងការស្ទង់ស្ទាប។
៥.កូនដៃ
ប្រជ្រុយនៅគល់៖ ស្ត្រីដែលមានប្រជ្រុយនៅកន្លែងនេះមានភាពឆ្លាតវៃ រហ័សរហួន និងរឹងមាំ។
ប្រជ្រុយនៅកណ្ដាលម្រាមដៃ៖ ជាមនុស្សមានទេពកោសល្យ និងចិត្តល្អ មានឆន្ទៈជួយអ្នកដែលមានបញ្ហា។ ប៉ុន្តែជួនកាលភាពក្លៀវក្លាធ្វើឲ្យអ្នកដទៃមិនពេញចិត្ត។
នៅចុងម្រាមដៃ៖ មានថេរភាពនៅពេលសម្រេចចិត្ត ពោលគឺសម្រេចចិត្តហើយគឺមិនផ្លាស់ប្ដូរវិញទេ រហូតពេលខ្លះធ្វើឲ្យអ្នកដទៃគិតថាជាមនុស្សរឹងរូស៕
ចុចអាន៖