ជើង​ខ្លាំង IT ៣ រូប រៀន​ភ្លាម ចេះ​ភ្លែត ប្រលង​ជាប់​ទៅ​ប្រកួត​ថៃ

  • 2018-07-25 08:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក IT ពូកែៗ ៣រូប មក​ពី​ក្រុមហ៊ុន​ផ្សេង​គ្នា បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​មនុស្ស ៤៤នាក់ សម្រាប់​ការ​ប្រលង​សិក្ខាសាលា Cisco Hyperflex Champion 2018 ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Proseth Solutions កាល​ពី​ម្សិលមិញ។

អ្នក​ពូកែ ដែល​ចូល​សិក្សា​ពី​កម្មវិធី Hyperflex ភ្លាម ហើយ​ប្រលង​ភ្លាមៗ​ក្នុង​ថ្ងៃ​តែ​មួយ តែ​បែរ​ជា​បាន​ពិន្ទុ​ខ្ពស់​លើស​គេ​នោះ​គឺ លោក Karaney Sorm មក​ពី​កំពង់​ផែ ស្វយ័ត ក្រុង​ព្រះសីហនុ លោក Sophan Nhean មក​ពី​ក្រុមហ៊ុន Prudential និង​លោក Phirun Rin មក​ពី​ក្រុមហ៊ុន វីតាល់។

លោក សុត រតនៈ អ្នក​គ្រប់គ្រង​ទូទៅ Proseth Solution បាន​និយាយ​ថា៖ "យើង​បាន​អញ្ជើញ​ក្រុមហ៊ុន​ដែល​ជា​អតិថិជន​យើង ៤៤ក្រុមហ៊ុន ឲ្យ​គាត់​មក​ស្វែងយល់​ពី​កម្មវិធី Data Center ថ្មី​របស់ Cisco ហៅ​ថា Hyperflex ដោយ​ក្រៅ​ពី​ឲ្យ​គាត់ Implement (អនុវត្ត) យើង​នៅ​មាន​វគ្គ​ឲ្យ​គាត់​ប្រលង​ទៅ​ចូលរួម​ប្រទេស​ថៃ​បន្ត"។

លោក រតនៈ ក៏​បាន​បន្ថែម​ថា ចំណុច​សំខាន់​របស់ Hyperflex គឺ រួម​បញ្ចូល​រវាង Server និង Data Storage ដោយ​បើ​ប្រៀបធៀប​ជាមួយ​កម្មវិធី​ផ្សេងៗ Hyperflex មាន Performance (អាច​ផ្ទុក​បាន​ច្រើន) ល្អ​ជាង ៣-៤ដង។

សម្រាប់​អ្នក​ឈ្នះ ៣នាក់ ខាង​លើ នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​របស់ Cisco ប្រទេស​ថៃ​តែ​ម្ដង ដោយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​បន្ថែម​ទៀត៕

លោក សុត រតនៈ អ្នក​គ្រប់គ្រង​ទូទៅ Proseth Solution

អត្ថបទ៖ វិទូ